អូស្ត្រាលី៖ ភ្លើងឆេះព្រៃដ៏គួរឲ្យរន្ធត់ បានកម្ទេចទេសភាពដ៏ស្រស់ស្អាត និងសម្លាប់សត្វជាច្រើនលានក្បាល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយមានមនុស្សយ៉ាងតិច ១៧ នាក់បានស្លាប់ និងផ្ទះជាង ១០០០ ខ្នងត្រូវបានបំផ្លាញ។

យោងតាមអ្នកជំនាញខាងបរិស្ថានវិទ្យា នៅសាកលវិទ្យាល័យស៊ីដនី បានឱ្យដឹងថា ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales និងរដ្ឋ Victoria បានប៉ះពាល់ដល់ថនិកសត្វ បក្សី និងសត្វល្មូន

ដែល​តាមការប៉ាន់ស្មានមានដល់ទៅ ៤៨០ លានក្បាល​ ដែលបានស្លាប់ចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ក្រុមអ្នកជំនាញនិយាយថា សត្វកូឡាសស្ថិតក្នុងចំណោមសត្វដែលងាយរងគ្រោះខ្លាំងជាងគេបំផុតនៅអូស្ត្រាលីដែលមានរហូតដល់ទៅ ៨០០០ ក្បាល គេជឿថាត្រូវបានស្លាប់ ដោយសារពពួកនេះមានចលនាយឺតៗរត់មិនទាន់គេ ហើយបរិភោគតែស្លឹកឈើម្យ៉ាង ដែលពោរពេញទៅដោយជាតិប្រេងធ្វើឱ្យវាងាយឆេះខ្លាំង។

លោកនាយករដ្ឋមន្រ្តី Scott Morrison បានមានប្រសាសន៍ថា“ វិបត្តិនឹងបន្តកើតមានរហូតទាល់តែមានភ្លៀងធ្លាក់ ទើបអាចដោះស្រាយជាមួយនឹងអគ្គិភ័យមួយចំនួនដែលបានឆេះអស់រយៈពេលជាច្រើនខែ” ។

អ្នកបរិស្ថានវិទ្យា Mark Graham បាននិយាយថា "អគ្គិភ័យបានឆាបឆេះយ៉ាងលឿន និងយ៉ាងឆាប់រហ័ស ដូច្នេះសត្វជាច្រើនបានស្លាប់នៅលើដើមឈើ ហើយនៅពេលនេះមានតំបន់ធំមួយដែលកំពុងឆេះ​ ដូច្នេះសាកសពជាច្រើនយើងមិនអាចរកឃើញ។

ចំណែកឯមនុស្សរាប់ពាន់នាក់កំពុងប្រឈមមុខនឹងបញ្ហារាប់មិនអស់ នៅពេលដែលផ្ទះរបស់ពួកគេត្រូវបានភ្លើងឆាបឆេះ ហើយពួកគេក៏ត្រូវបានជម្លៀសចេញពីផ្ទះថែមទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ