បែកធ្លាយ Liverpool បានទាក់ទងជាមួយគ្រូបង្វឹករូបនេះ មុនពេលលោក Klopp មកដឹកនាំ

//s5.kh1.co/20/209c5106e5855b6cfb1a47daf944a8cb0070646d.jpg
កីទ្បា

 ០៥-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅបច្ចុប្បន្នរបស់ Everton លោក Carlo Ancelotti បានទម្លាយឲ្យដឹងថាលោកបានមានទំនាក់ទំនងក្នុងការមកដឹកនាំ Liverpool កាលពីឆ្នាំ២០១៥ ពោលគឺមុនពេលដែលលោក Jurgen Klopp ចូលខ្លួនមកដឹកនាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនការប្រកួតរវាង Everton និង Liverpool យប់នេះក្នុងការប្រកួតជុំទីបីពានរង្វាន់ FA Cup នៅកីឡដ្ឋាន Anfield លោក Carlos Ancelotti បានថ្លែងប្រាប់សារព័ត៌មាន The Telegraph ថា៖

“ក្រោយពេលដែលខ្ញុំចាកចេញពី Real Madrid ខ្ញុំបាននិយាយគ្នាជាមួយម្ចាស់ក្លិប។ ពេលនោះ Liverpool កំពុងស្វែងរកអ្នកចាត់ការទូទៅថ្មី ប៉ុន្តែខ្ញុំគិតថាពួកគេធ្វើការសម្រេចចិត្តត្រូវដោយរើសយក Jurgen (Klopp)។ Klopp ធ្វើបានយ៉ាងល្អជាមួយ Liverpool។”

សម្ដីរបស់លោក Carlo Ancelotti

គួរឲ្យដឹងដែរថា បុរសសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp បានចូលមកដឹកនាំហង្សក្រហម Liverpool កំឡុងខែតុលា ឆ្នាំ២០១៥ និងបន្តដឹកនាំរហូតមកទល់នឹងពេលបច្ចុប្បន្ន៕

លោក Carlo Ancelotti
លោក Carlo Ancelotti
លោក Jurgen Klopp
លោក Jurgen Klopp

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T