តើអ្នកដឹងទេ? នៅថ្ងៃនេះគឺជាពេលដែលផែនដីរបស់យើងធ្វើដំណើរទៅជិតព្រះអាទិត្យបំផុត

//s5.kh1.co/f2/f22bcb8e3d65c48b75c81e94432d88d7c8d1de68.jpg
បច្ចេកវិទ្យា

 ០៥-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កម្ពុជា៖ ក្នុងឆ្នាំ២០២០នេះ ភពផែនដីរបស់យើងនឹងធ្វើដំណើរទៅដល់ចំណុចមួយដែលនៅកៀកព្រះអាទិត្យបំផុតនៅចន្លោះថ្ងៃទី៤ឬ៥ខែមករា(ទៅតាមម៉ោងក្នុងតំបន់) ហើយចំណែកនៅកម្ពុជារបស់យើងផែនដីនឹងធ្វើដំណើរទៅកៀកព្រះអាទិត្យជាងពេលរាល់ដងនៅថ្ងៃអាទិត្យ ទី៥ ខែមករាវេលាម៉ោង២៖៤៧រសៀល។ សូមបញ្ជាក់ថាព្រឹត្តិការណ៍មួយនេះកើតឡើងជារៀងរាល់ឆ្នាំនៅដើមខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍ផែនដីខិតទៅជិតព្រះអាទិត្យតែងតែកើតមាននៅដើមឆ្នាំ
ជារៀងរាល់ឆ្នាំព្រឹត្តិការណ៍ផែនដីខិតទៅជិតព្រះអាទិត្យតែងតែកើតមាននៅដើមឆ្នាំ

នៅពេលដែលផែនដីរបស់យើងធ្វើដំណើរទៅជិតព្រះអាទិត្យ វាមិនបណ្ដាលឲ្យភពរបស់យើងក្ដៅជាងពេលរាល់ដងនោះទេ ប៉ុន្តែក្នុងខែមករា ភាគច្រើនអាកាសធាតុនៅលើផែនដីបែរជាត្រជាក់និងមានព្រិលធ្លាក់នៅតំបន់មួយចំនួននៅលើពិភពលោកទៅវិញ។ មូលហេតុអ្វីបានជាវាប្រែជាដូច្នេះ? ចម្លើយគឺថានៅពេលដែលផែនដីរបស់យើងធ្វើដំណើរទៅជិតព្រះអាទិត្យ ពិភពលោករបស់យើងនឹងវិលជុំវិញគន្លងព្រះអាទិត្យលឿនជាងពេលធម្មតា ដោយវាធ្វើដំណើរក្នុងល្បឿន៣០.៣គីឡូម៉ែត្រក្នុងមួយវិនាទី។

ផែនដីខិតជិតព្រះអាទិត្យបំផុតក្នុងដើមខែមករានិងឃ្លាតឆ្ងាយពីព្រះអាទិត្យបំផុតនៅដើមខែកក្កដា
ផែនដីខិតជិតព្រះអាទិត្យបំផុតក្នុងដើមខែមករានិងឃ្លាតឆ្ងាយពីព្រះអាទិត្យបំផុតនៅដើមខែកក្កដា

ជាទូទៅផែនដីរបស់យើងធ្វើដំណើរជុំវិញព្រះអាទិត្យក្នុងរយៈចម្ងាយ១៤៩.៦លានគីឡូម៉ែត្រ។ នៅថ្ងៃអាទិត្យនេះដែរ ផែនដីរបស់យើងខិតទៅជិតព្រះអាទិត្យក្នុងរយៈចម្ងាយ១៤៧,០៩១,១៤៤គីឡូម៉ែត្រ ចំណែករយៈចម្ងាយឆ្ងាយបំផុតពីព្រះផែនដីនឹងកើតឡើងនៅថ្ងៃទី៤ខែកក្កដាឆ្នាំ២០២០ក្នុងចម្ងាយ១៥២,០៩៥,២៩៥គីឡូម៉ែត្រ។ បើនិយាយឲ្យខ្លី ផែនដីរបស់យើងនៅជិតព្រះអាទិត្យក្នុងដើមខែមករាជាងដើមខែកក្កដាចំនួន៥លានគីឡូម៉ែត្រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T