បានឬអត់? ដើម្បីយកជម្រើសជាតិបារាំងរូបនេះ Juventus ជះលុយ៦០លាន បូកជាមួយកីឡាករឆ្នើមម្នាក់ទៀត

//s5.kh1.co/e6/e6fd7786a506f53caf626d350cf1ddd9ab6f1c92.jpg
កីទ្បា

 ០៥-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus បាននឹងកំពុងរៀបចំសំណើដាក់កីឡាករ Adrien Rabiot ទៅឲ្យ Manchester United បូកជាមួយនឹងលុយមួយចំនួនទៀត ដើម្បីចរចានាំយកកីឡាករខ្សែបម្រើ Paul Pogba ត្រឡប់មកលេងនៅទឹកដីអ៊ីតាលីវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Adrien Rabiot 
កីឡាករ Adrien Rabiot 
កីឡាករ Paul Pogba
កីឡាករ Paul Pogba

ខ្សែបម្រើរបស់បិសាចក្រហមកំពុងតែស្ថិតក្នុងស្ថានភាពស្រពិចស្រពិលជាមួយ Man UTD ខណៈព័ត៌មានដែលអាចនឹងចាកចេញពីកីឡដ្ឋាន Old Trafford កំពុងតែក្ដៅគគុក បើទោះបីជារូបគេកំពុងតែមានរបួស និងត្រូវការការវះកាត់ក៏ដោយ។

Real Madrid ត្រូវបានគេដឹងថាជាបេក្ខភាពមួយចម្បងដែលចង់បាន Pogba ស្របពេលដែលលោក Maurizio Sarri ក៏ចង់នាំយកជម្រើសជាតិបារាំងរូបនេះត្រឡប់មកលេងនៅ Juvetnus ផងដែរកំឡុងទីផ្សារដោះដូរកីឡាកររដូវរងាលើកនេះ។

កីឡាករ Paul Pogba
កីឡាករ Paul Pogba

បើតាមការចុះផ្សាយរបស់កាសែត The Sun ក្លិបជើងឯកអ៊ីតាលី កំពុងតែរៀបចំក្នុងការដាក់សំណើ ៦០លានផោន បូកជាមួយ Rabiot ដើម្បីនាំយក Pogba ដែលក្លិបជើងឯកអង់គ្លេស២០សម័យកាល Man UTD អាចនឹងលក់កីឡាករលេងម៉ូតសក់រូបនេះបើសិនជាការចរចាតម្លៃត្រូវនៅក្នុងទីផ្សារលើកនេះ។

Rabiot បានមកចូលរួមជាមួយ Juventus កាលពីទីផ្សាររដូវក្ដៅកន្លងទៅដោយការផ្ទេរមិនមានតម្លៃខ្លួន បន្ទាប់ពីកុងត្រារបស់គេនិងអតីតក្លិប Paris Saint-Germain អស់សុពលភាព។ យ៉ាងណា Rabiot ចូលលេងបានត្រឹមតែ៥ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ Serie A ក្រោមការដឹកនាំរបស់លោក Maurizio Sarri។ មានក្លិបនៅអង់គ្លេសចំនួន២ផ្សេងក្រៅពី​ Man UTD គឺ Arsenal និង Everton បានចាប់អារម្មណ៍មកលើ Rabiot និងចង់នាំយកកីឡាករបារាំងរូបនេះទៅលេងនៅក្របខណ្ឌ Premier League៕

កីឡាករ Adrien Rabiot 
កីឡាករ Adrien Rabiot 

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T