ប៉ះគ្នាមួយប្រាវ! ឥឡូវក្រុមហេកឃ័ររបស់អ៊ីរ៉ង់ធ្វើស៊ីគេហទំព័ររដ្ឋាភិបាលអាមេរិកមួយបាត់

//s5.kh1.co/12/12c5d020b621bc5c3a0ee20005d8baf63d6ed405.jpg
បច្ចេកវិទ្យា

 ០៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ក្រុមហេកឃ័រមួយក្រុមដែលអះអាងថាជាក្រុមមកពីប្រទេសអ៊ីរ៉ង់បានលួចចូលទៅគ្រប់គ្រងគេហទំព័ររបស់ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកដែលភាគច្រើនគេមិនសូវស្គាល់កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ និងបានបង្ហោះសារប្ដេជ្ញាចិត្តថានឹងសងសឹកចំពោះការសម្លាប់មេបញ្ជាការយោធាកំពូលគឺលោក កាសេម​ សូឡីម៉ានី។ គេហទំព័រ Federal Depository Library Program ត្រូវបានគេផ្លាស់ប្ដូរចំណងជើងទំព័រទៅជា “Iranian Hackers!” ហើយថែមទាំងដាក់បង្ហាញរូបមេដឹកនាំកំពូលរបស់អ៊ីរ៉ង់គឺលោក Ayatollah Ali Khamenei ជាមួយទង់ជាតិអ៊ីរ៉ង់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គេហទំព័រទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកត្រូវបានគេប្ដូរដាក់រូបភាពទង់ជាតិនិងមេដឹកនាំអ៊ីរ៉ង់
គេហទំព័រទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកត្រូវបានគេប្ដូរដាក់រូបភាពទង់ជាតិនិងមេដឹកនាំអ៊ីរ៉ង់

ការសម្លាប់លោកសូឡីម៉ានីនៅឯព្រលានយន្តហោះរបស់ប្រទេសអ៊ីរ៉ាក់នៅព្រឹកថ្ងៃសុក្រនេះបាននាំមកនូវកំហឹងនិងការសងសឹកពីសំណាក់ប្រជាជនក្នុងទីក្រុងតេអេរ៉ង់។ លោកសូឡីម៉ានីត្រូវបានគេចាត់ទុកថាជាបុរសមានឥទ្ធិពលបំផុតទី២នៅអ៊ីរ៉ង់ ដោយសារតែលោកគ្រប់គ្រងនិងធ្វើអន្តរាគមន៍នៅក្នុងតំបន់ដែលប្រយុទ្ធគ្នាដើម្បីអំណាច។

លោកសូឡីម៉ានីត្រូវបានគេសម្លាប់ដោយការវាយប្រហារតាមអាកាសនៅព្រលានយន្តហោះអ៊ីរ៉ាក់
លោកសូឡីម៉ានីត្រូវបានគេសម្លាប់ដោយការវាយប្រហារតាមអាកាសនៅព្រលានយន្តហោះអ៊ីរ៉ាក់

ចំណែកឯប្រធានាធិបតីអាមេរិកលោកដូណាល់​ត្រាំបានព្រមានថាទីក្រុងវ៉ាស៊ីនតោនបានកំណត់គោលដៅចំនួន៥២កន្លែងរួចស្រេចនៅក្នុងប្រទេសអ៊ីរ៉ង់ហើយនឹងវាយប្រហារយ៉ាងរហ័សនិងខ្លាំងក្លា បើសិនជាសាធារណរដ្ឋអ៊ីស្លាមមួយនេះហ៊ានវាយប្រហារដល់បុគ្គលអាមេរិកឬប៉ះពាល់ដល់ប្រយោជន៍អាមេរិកណាមួយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T