មិនថាតែងខ្លួនបែបណា Dilraba នៅតែកប់ជានិច្ច

//s5.kh1.co/e3/e3e15e59d4008724361b30b186af70b254493f5f.jpg
តារា & កម្សាន្ដ

 ០៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចិន៖ អ្នកណាដែលថាមិនស្គាល់ តារាសម្ដែងចិនដ៏ល្បី Dilraba ជាតារាសម្ដែងមួយរូប ដែលបានចូលប្រឡូកក្នុងវិថីសិល្បៈមិនបានប៉ុន្មានឆ្នាំផង ក៏បានសាងភាពល្បីល្បាញ និងមានអ្នកគាំទ្រជាច្រើន បានកោតសរសើរពីសមត្ថភាព ទេពកោសល្យ រួមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មិនថា ពេលតែងខ្លួនសម្ដែង ថតកម្មវិធី ឬ ទៅដើរកម្សាន្តនោះទេ Dilraba តែងតែរៀបចំខ្លួន ក៏ដូចជាសម្លៀកបំពាក់ដែលនាងស្លៀកពាក់សុទ្ធសឹងតែលេចធ្លោ និងមើលទៅស្អាតប្លែកពីកម្មវិធីមួយទៅកម្មវិធី។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក៏មានរូបថតបង្ហោះប៉ុន្មានសន្លឹករបស់នាង ពីសំណាក់អ្នកគាំទ្រ ដែលរូបថតនោះគឺជារូបដែលនាងស្លៀកពាក់ឡើងសម្ដែងនៅលើឆាកតន្រ្តី ពេលបានឃើញហើយ ពិតជាគួរឲ្យសរសើរដល់នាង ដោយក្នុងរូបទាំងនេះ នាងមានភាពស៊ិចស៊ី និងសម្រស់ស្រស់ស្អាតកាន់តែខ្លាំងឡើង មិនចាញ់ការតែងខ្លួនពីមុនៗនោះទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Dilraba
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T