Real Madrid ប្រជែងឈ្នះក្លិបយក្ស៤ ឈានដល់កិច្ចព្រមព្រៀង ជាមួយកីឡាករប្រេស៊ីលម្នាក់

//s5.kh1.co/74/74ea009a7feb745ec80e3c52dba03089e87482e4.jpg
កីទ្បា

 ០៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ Real Madrid នឹងចុះហត្ថលេខជាផ្លូវការក្នុងការនាំចូលខ្សែបម្រើរបស់ក្លិប Flamengo កីឡាករ Reinier Jesus នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ពោលគឺនៅពេលដែលកីឡាកររូបនេះឈានចូលវ័យ១៨ឆ្នាំ។ ភាគីក្លិបទាំងសងខាង រួមជាមួយនឹងសាម៉ីខ្លួនកីឡាករផ្ទាល់បានឈានដល់កិច្ចព្រមព្រៀងគ្នារួចអស់ហើយ ខណៈចំពោះមូលហេតុដែលត្រូវរង់ចាំដល់គេឈានចូលវ័យ១៨ឆ្នាំគឺដើម្បីចៀសវាងការមានបញ្ហាជាមួយ FIFA ជុំវិញការផ្ទេរកីឡាករមិនគ្រប់អាយុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Reinier Jesus 
កីឡាករ Reinier Jesus 

ក្លិប Barcelona, Atletico Madrid, Manchester City និង Paris Saint-Germain សុទ្ធសឹងតែត្រូវបានគេដឹងថាបានចាប់អារម្មណ៍មកលើ Reinier Junior។ ចំពោះតម្លៃការផ្ទេរមកកាន់ក្លិបមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសអេស្ប៉ាញ Real Madrid គ្រោងនឹងចំណាយកញ្ចប់ទឹកប្រាក់ ៣០លានអឺរ៉ូសម្រាប់កីឡាករវ័យក្មេងប្រេស៊ីលរូបនេះ ដែលនេះជារឿងចំណេញមួយ ព្រោះប្រសិនបើ Reinier សម្រេចបន្តកុងត្រាថ្មីជាមួយ Flamengo ប្រហែលជាក្រុមរបស់លោក Zinedine Zidane ទំនងនឹងចំណាយប្រាក់ដល់ទៅ៧០លានអឺរ៉ូដើម្បីទិញផ្ដាច់កុងត្រា។

Reinier នឹងត្រូវទៅចូលរួមជាមួយក្រុម Real Madrid Castilla ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Raul Gonzalez ប៉ុន្តែគេក៏នឹងមានឈ្មោះក្នុងបញ្ជីក្រុមធំរបស់លោក Zidane ផងដែរ។ ជាមួយគ្នានេះ កីឡាករវ័យ១៧ឆ្នាំ Reinier ក៏បានបង្ហាញសញ្ញាអំពីការផ្ទេរមកកាន់កីឡដ្ឋាន Santiago Bernabeu តាមរយៈការចុច Follow ទៅលើគណនីរបស់កីឡាករ Real Madrid មួយចំនួននៅលើបណ្ដាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

កីឡាករ Reinier Jesus 
កីឡាករ Reinier Jesus 

គួរឲ្យដឹងដែរថា កីឡាករដែលកើតនៅក្នុងឆ្នាំ២០០២ Reinier ធ្លាប់ជាប់ក្រុមជម្រើសជាតិប្រេស៊ីលអាយុក្រោម១៥ឆ្នាំ, អាយុក្រោម១៧ឆ្នាំ និងអាយុក្រោម២៣ឆ្នាំ៕

ប្រភពMARCA

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T