អុញ! សេកស្រែកលេងសោះ ស្មានតែសំឡេងមនុស្សស្រីស្រែកឲ្យជួយ ខំទូរស័ព្ទទៅប្ដឹងប៉ូលិស (មានវីដេអូ)

//s5.kh1.co/f8/f864a395703cbca17dee1e55d13e021747041194.jpg
សង្គម

 ០៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ស្ត្រីម្នាក់រស់នៅក្នុងទីក្រុង Lake Worth រដ្ឋ Florida បានទូរស័ព្ទទៅប្ដឹងប៉ូលិស បន្ទាប់ពីបានឮសូរសំឡេងមនុស្សស្រីស្រែកឲ្យជួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់បុរសវ័យចំណាស់ម្នាក់បានឲ្យដឹងថា សេកចិញ្ចឹមរបស់គាត់ដែលមានឈ្មោះថា Ramboo បានស្រែកថា «ជួយផង» និង «ឲ្យខ្ញុំចេញទៅ» កំឡុងពេលគាត់កំពុងជួសជុលរថយន្ដឲ្យប្រពន្ធ។ ប្រមាណជា២នាទីក្រោយមក ស្រាប់តែប៉ូលិសបួននាក់បានមកដល់ និងប្រាប់ថាមានស្ត្រីដែលជាអ្នកជិតខាង បានរាយការណ៍ថាមានសំឡេងមនុស្សស្រីស្រែកឲ្យជួយចេញពីក្នុងផ្ទះរបស់គាត់។ បន្ទាប់មក គាត់ក៏ដើរចូលទៅក្នុងផ្ទះ ហើយនាំយកសេករបស់គាត់ចេញមកក្រៅ ដែលធ្វើឲ្យប៉ូលិសសើចហួសចិត្តគ្រប់ៗគ្នា។

បុរសខាងលើបានបន្ដទៀតថា សេករបស់គាត់ គឺចិញ្ចឹមតាំងពីយូរណាស់មកហើយ ហើយគាត់ធ្លាប់បង្ហាត់បង្រៀនឲ្យវាចេះនិយាយពាក្យទាំងប៉ុន្មានម៉ាត់នោះ។

ក្រោយពីមានការភាន់ច្រលំរួចមក បុរសវ័យចំណាស់រូបនោះ បាននាំយកសេករបស់គាត់ទៅជួបជាមួយនឹងស្ត្រីដែលជាអ្នកជិតខាង និងពន្យល់រឿងរ៉ាវទាំងអស់ឲ្យបានយល់ផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ម្ចាស់សេកកំពុងជួសជុលរថយន្ដ
ម្ចាស់សេកកំពុងជួសជុលរថយន្ដ
ប៉ូលិសបានមកដល់
ប៉ូលិសបានមកដល់
បុរសវ័យចំណាស់កំពុងកាន់សេក
បុរសវ័យចំណាស់កំពុងកាន់សេក
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T