បញ្ញាសប្បនិម្មិត AI របស់ក្រុមហ៊ុន​ Google អាចពិនិត្យរកឃើញជំងឺមហារីកសុដន់បានប្រសើរជាងអ្នកជំនាញ

//s5.kh1.co/ec/ec97637292b70f23b296d9fd86c74f95bc9473bb.jpg
បច្ចេកវិទ្យា

 ០៥-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ បើតាមការសិក្សាថ្មីរបស់​ Google ដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Nature បានឲ្យដឹងថាគំរូបញ្ញាសប្បនិម្មិតរបស់ក្រុមហ៊ុនអាចចាប់បានសញ្ញាជំងឺមហារីកសុដន់បានច្បាស់លាស់ជាងអ្នកជំនាញ។ ប៉ុន្តែវាមិនមានន័យថាបញ្ញាសប្បនិម្មិត AI អាចចូលមកជំនួសអ្នកជំនាញទាំងស្រុងនោះទេ យ៉ាងណាក៏ដោយវាអាចចូលមកសហការដើម្បីឆ្លុះរកមើលរោគសញ្ញាជំងឺមហារីកសុដន់ជាមួយអ្នកជំនាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទោះបីជា AI ធ្វើការបានល្អយ៉ាងណា ក៏មិនអាចជំនួសអ្នកជំនាញបានទាំងស្រុងដែរ
ទោះបីជា AI ធ្វើការបានល្អយ៉ាងណា ក៏មិនអាចជំនួសអ្នកជំនាញបានទាំងស្រុងដែរ

បើយោងតាមក្រុមហ៊ុន Google បានឲ្យដឹងថាសព្វថ្ងៃវាជារឿងសាមញ្ញណាស់ទៅហើយ ដែលប្រើប្រាស់កាំរស្មីអ៊ិចដើម្បីឆ្លុះរកមើលជំងឺមហារីក ប៉ុន្តែការពិនិត្យមើលជំងឺមហារីកដោយប្រើប្រាស់រូបភាពឆ្លុះគឺមិនងាយស្រួលនោះទេ។ លទ្ធផលពិនិត្យដែលបានប្រើប្រាស់វិធីទាំងនោះភាគច្រើនអាចចេញមកវិជ្ជមានមិនពិតនិងអវិជ្ជមានមិនពិត ហើយវាអាចពន្យាការព្យាបាលដោយសារលទ្ធផលមិនច្បាស់លាស់។

បញ្ញាសប្បនិម្មិត​ AI ចាប់បានសញ្ញាជំងឺមហារីកសុដន់
បញ្ញាសប្បនិម្មិត​ AI ចាប់បានសញ្ញាជំងឺមហារីកសុដន់

ទិន្នន័យសិក្សារបស់ក្រុមហ៊ុន Google បានបង្ហាញថាស្ត្រីអង់គ្លេសច្រើនជាង៧៦,០០០នាក់និងស្ត្រីអាមេរិកច្រើនជាង១៥,០០០នាក់បានមកពិនិត្យរករោគសញ្ញាជំងឺមហារីកសុដន់ដោយបញ្ញាសប្បនិម្មិត។ ​AI អាចកាត់បន្ថយលទ្ធផលវិជ្ជមានមិនពិតចំនួន៥.៧ភាគរយនៅសហរដ្ឋអាមេរិកនិង១.២ភាគរយនៅប្រទេសអង់គ្លេស ហើយក៏ដូចគា្ននឹងលទ្ធផលអវិជ្ជមានមិនពិតចំនួន៩.៤ភាគរយនៅអាមេរិកនិង២.៧ភាគរយនៅអង់គ្លេស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T