ស្រ្តីម្នាក់មកពីប្រទេស Seychelles ត្រូវបានជាប់គុគរយៈពេល ៣ខែ បន្ទាប់ពីព្យាយាម នាំយកស្នូកអណ្តើកខុសច្បាប់ចំនួន ៦០គីឡូក្រាម ចូលទៅក្នុងប្រទេសសឹង្ហបុរី ដែលវាមានតម្លៃជាទឹកប្រាក់ រហូតដល់ទៅ ១០,០០០ដុល្លារឯណោះ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ស្រ្តីដែលនាំយកស្នូកអណ្តើកខុសច្បាប់ ចូលទៅក្នុងប្រទេសសឹង្ហបុរីនោះ មានឈ្មោះថា Beryl អាយុ ៤៨ឆ្នាំ បានចូលមកក្នុងប្រទេសសឹង្ហបុរី ជាមួយនឹងកូនប្រុសរបស់នាង ថែមទាំងមានកាបូប ២ទៀតផង ដែលក្នុងនោះមានសុទ្ធតែស្នូកអណ្តើក។

សូមបញ្ជាក់ផងដែរថា ស្នូកអណ្តើកនេះ គឺភាគច្រើនគេទិញវា យកមកធ្វើជាគ្រឿងអលង្ការ ឬថាស ជាពិសេសយកវាមកធ្វើថ្នាំ ដើម្បព្យាបាលជំងឺ។

ដូចគ្នានេះដែរ ស្នូកអណ្តើកដែលនាំចូលខុសច្បាប់នេះ គឺត្រូវបានរកឃើញដោយអ្នកឆែកឆេរ នៅឯប្រលានយន្តហោះ Changi ប្រទេសសឹង្ហបុរីផ្ទាល់តែម្តង ដោយសារតែពួកគេបានសង្ស័យ ទៅនឹងកាបូបដែលមានសភាពណែន ហាប់របស់នាង។

យ៉ាងណាម៉ិញ បន្ទាប់ពីឆែកឃើញមានស្នូកអណ្តើកជាច្រើន ស្រ្តីឈ្មោះ Beryl បាននិយាយថា នាងត្រូវបានគេបញ្ជា ឲ្យយកកាបូបទាំងពីរនេះ មកប្រទេសសឹង្ហបុរី ហើយគេប្រាប់នាងថា ពេលទៅដល់នឹងមានអ្នកមកទទួលហើយ។

តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ចំពោះបញ្ហាមួយនេះ?

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]