ចុមយក្ស! Man UTD គ្រោងដាក់សំណើ ៤៥លានផោនបូកថែម Lingard ដើម្បីនាំយកជម្រើសជាតិអង់គ្លេសម្នាក់

//s5.kh1.co/6e/6ef448c4aee672e9567ccaf945932076077b104b.jpg
កីទ្បា

 ០៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United ត្រូវបានរាយការណ៍មកថាបានរៀបចំរួចរាល់ក្នុងការដាក់សំណើជាទឹកប្រាក់ ៤៥លានផោនបូកថែមកីឡាករ Jesse Lingard ម្នាក់ទៀតទៅកាន់ក្លិប Leicester City ដើម្បីនាំយកកីឡាករ James Maddison។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ James Maddison
កីឡាករ James Maddison

អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer ដាក់ការចង់បានជម្រើសជាតិអង់គ្លេសរូបនេះជាខ្លាំង ក្រោយក្រុមបានត្រឹមស្មើជាមួយ Wolves ក្នុងការប្រកួតជុំទីបីពានរង្វាន់ FA Cup និងមិនអាចស៊ុតចំទីសូម្បី១លើកពេញការប្រកួតកាលពីយប់មិញ។ កាសែត The Mirror បានចុះផ្សាយថាបុរសសញ្ជាតិន័រវែស Ole បានរៀបចំដើម្បីបញ្ចេញ Lingard ចេញដើម្បីនាំយកកីឡាករថ្មីៗមកពង្រឹងក្រុមឡើងវិញ។

លោក Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

កីឡាករវ័យ ២៧ឆ្នាំ Jesse Lingard បានក្លាយជាប្រធានបទក្ដៅបន្ទាប់ពីរូបគេមិនអាចរកបានសូម្បីតែ១គ្រាប់ ឬបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី (Assist) សូម្បីតែ១ដងនៅក្នុងឆ្នាំ២០១៩កន្លងទៅ ដែលនេះជាមូលហេតុធ្វើឲ្យតំណែងរបស់គេនៅកីឡដ្ឋាន Old Trafford រង្គោះរង្គើ។

កីឡាករ Jesse Lingard
កីឡាករ Jesse Lingard

ក្រឡេកមកមើល Maddison ឯណេះវិញគឺកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យ Leicester City។ លោក Ole Gunnar Solskjaer មានទំនុកចិត្តថាទេពកោសល្យនិងសមត្ថភាពរបស់កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងអាចជួយក្រុមជើងឯកអង់គ្លេស២០សម័យកាលបានច្រើន។

គួរឲ្យដឹងដែរថា ខ្សែបម្រើប្រយុទ្ធ James Maddison បានផ្លាស់ពី Norwich មកចូលរួមជាមួយ Leicester កាលពីខែកក្កដា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ២៥លានអឺរ៉ូ។ សម្រាប់រដូវកាល ២០១៩-២០២០ ម្ចាស់អាវលេខ១០របស់ Leicester បង្ហាញខ្លួនលើវាលស្មៅបាន ២៣ប្រកួត រកបាន៩គ្រាប់ និង Assist បាន៣ដង៕

កីឡាករ James Maddison
កីឡាករ James Maddison

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T