រង់ចាំឡើងយូរ ពេលនេះ Pancake បង្ហើបហើយ

//s5.kh1.co/48/48a6155075f8b57d8f7e6f54c81545d18cd3e265.jpg
តារា & កម្សាន្ដ

 ០៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ អ្នកគ្រប់គ្នាប្រាកដជាធ្លាប់ស្គាល់ តារាសម្ដែងថៃរាងខ្ពស់ស្រឡះ Pancake Khemnit ដែលបានចូលប្រឡូកក្នុងវិថីសិល្បៈជាយូរមកហើយ នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ថែមទាំងមានសមត្ថភាពលេចធ្លោទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីការងារសិល្បៈមានភាពល្អប្រសើរហើយ ក្រឡេកមកមើលជីវិតគូរបស់នាងវិញ ដែលសង្សាររបស់នាងជាមន្រ្តីរាជការ គឺលោក Mee Saksoonthorn ពិតជាមានភាពផ្អែមល្ហែម ពោរពេញដោយភាពកក់ក្ដៅ និងយល់ចិត្តគ្នាទៅវិញទៅមក ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនមានភាពរីករាយ លើកទឹកចិត្ត និងចង់ដឹងពីដំណឹងល្អរបស់អ្នកទាំងពីរឆាប់ៗនេះផងដែរ។

កាលពីពេលថ្មីៗនេះ យោងតាម Nine Entertainment ដែលបានបង្ហាញពីឃ្លីបសម្ភាសន៍ជាមួយ Pancake Khemnit ពីគម្រោងរៀបការនៅថ្ងៃអនាគតរបស់នាង នាងក៏បានតបវិញថា 

ឲ្យរង់ចាំតាមដានបន្តទៀតនៅឆ្នាំថ្មីនេះ មិនបានបង្ខំ ពេលណាយល់ព្រមគឺពេលហ្នឹងហើយ ចាំប្រាប់ម្ដងទៀត។

សម្ដីរបស់ Pancake Khemnit

នាងបានបន្តទៀតថា៖

ជាមួយបង Mee ពួកយើងក៏បាននិយាយគ្នាខ្លះដែរពីរឿងនេះរឿងនោះ ប៉ុន្តែយើងនៅតែមានភាពរីករាយនឹងការងាររបស់យើងឥឡូវនេះ តែបើសួរពីការរៀបការក្នុងក្ដីស្រមៃវិញ ដែលបានគិតថានឹងរៀបចំឲ្យបានល្អជាទីបំផុតនោះ ពួកយើងគិតថា យើងនឹងរៀបចំអ្វីៗជាច្រើនតាមដែលអាចធ្វើបាន ដូចជាការ ស្លៀកសម្លៀកបំពាក់ ប្លែកៗធំៗ ស្រស់ស្អាត ប៉ុន្តែចុងក្រោយ ខ្ញុំគិតថា ភាពសាមញ្ញគួរតែជាចម្លើយទៅនឹងតម្រូវការរបស់យើង។ បង Mee គួរតែមិនអីទេ ពីព្រោះរបៀបរស់នៅរបស់ពួកយើងគឺ ស្រដៀងគ្នា តែបើនិយាយថាពេលណានឹងរៀបចំនោះ គឺត្រូវរង់ចាំមើលបន្តទៀតហើយ។

សម្ដីរបស់ Pancake Khemnit

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

https://s5.kh1.co/__image/w=650,h=813,q=100/dd/dd609d3dc0d55dfd62e73544f7e8810f1dff88cb.jpg
https://s5.kh1.co/__image/w=650,h=813,q=100/91/91b00a43ab308e649e029155199854ee4b5c9a54.jpg
https://s5.kh1.co/__image/w=650,h=434,q=100/0d/0d949128d38508e6711178691237538648b65270.jpg
https://s5.kh1.co/__image/w=650,h=813,q=100/ff/ff8de9a996fcdbc436519ec0cfac9969813c545f.jpg
https://s5.kh1.co/__image/w=650,h=813,q=100/b1/b17a5ecc0f0f5161678c1c64c5c54333ff5004a4.jpg
https://s5.kh1.co/__image/w=650,h=488,q=100/40/4075165ac3152e58e31d3b1fa5bef9879f651d2b.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T