ចុម! ប្រធានក្រុមហ៊ុនផ្ដល់ផ្ទះឲ្យបុគ្គលិកពីរនាក់សម្រាប់រង្វាន់ចុងឆ្នាំ

//s5.kh1.co/05/05813ed17eeb899a061888b953a4dc7b40d17cbc.jpg
សង្គម

 ០៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ចិន៖ កាលពីចុងឆ្នាំ២០១៩កន្លងទៅនេះ ប្រធានក្រុមហ៊ុនមួយនៅក្នុងខេត្ត Guangdong បានផ្ដល់ផ្ទះអាផាតមិនចំនួន២យូនីតទៅកាន់បុគ្គលិកពីរនាក់ ហើយក្នុង១យូនីតមានតម្លៃ២លានយ័ន (ប្រមាណ២៨៧,១៣០ដុល្លារអាមេរិក) ជារង្វាន់លើកទឹកចិត្តចុងឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានក្រុមហ៊ុនបានឲ្យដឹងថា ចំពោះរង្វាន់ផ្ទះនេះដែរ ត្រូវបានប្រគល់ទៅកាន់បុគ្គលិកដែលមានអត្តចរិតល្អក្នុងការងារ មិនមែនផ្អែកទៅលើសមត្ថភាពការងារក្នុងក្រុមហ៊ុនឡើយ។ ពួកគេទាំងពីរនាក់ គឺជាជនចំណាកស្រុកមកពីខេត្ត Hunan និងខេត្ត Hubei​ ចាកចោលកូនៗដោយទុកឲ្យនៅជាមួយជីដូនជីតា។

ជុំវិញរឿងរ៉ាវខាងលើត្រូវបានល្បីល្បាញពាសពេញបណ្ដាញអ៊ីនធឺណេត និងមានមហាជនមួយចំនួនបានលើកឡើងផងថា គ្រាន់តែជាល្បិចរបស់ក្រុមហ៊ុនដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ហើយប្រសិនបើវាជាការពិតមែន អាចនឹងធ្វើឲ្យបុគ្គលិកដទៃទៀតមានការច្រណែនបាន៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រធានក្រុមហ៊ុន និងបុគ្គលិកទាំងពីរ
ប្រធានក្រុមហ៊ុន និងបុគ្គលិកទាំងពីរ
ប្រធានក្រុមហ៊ុន និងបុគ្គលិកទាំងពីរ
ប្រធានក្រុមហ៊ុន និងបុគ្គលិកទាំងពីរ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T