មួយជើងពីចម្ងាយនេះល្អពេកហើយ! Man City លត់មួយដំប ខណៈ Man UTD បានត្រឹមស្មើនិងធ្វើរឿងមិននឹកស្មានមួយ (មានវីដេអូ)

//s5.kh1.co/7a/7ab78e0b9926aa7d44a40e81db2b34ddc8fe32c5.jpg
កីទ្បា

 ០៥-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖​ ការប្រកួតពានរង្វាន់ FA Cup បានបញ្ចប់ទៅជាច្រើនគូកាលពីយប់មិញ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺបងប្អូនត្រកូល Manchester ទាំងពីរ បានត្រឹមតែឈ្នះ១ និងស្មើ១ប៉ុណ្ណោះគឺ Manchester City យកឈ្នះ Port Vale ៤-១ ចំណែក Manchester United បានត្រឹមស្មើគ្នា 0-0 ជាមួយ Wolverhampton។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៤គ្រាប់របស់កូនក្រុមលោក Pep Guardiola រកបានដោយកីឡាករ៤រូបផ្សេងក្នុងម្នាក់មួយគ្រាប់រួមមាន Zinchenko, Aguero, Harwood-Bellis និង Phil Foden ខណៈ១គ្រាប់របស់ Port Vale ធ្វើបានសម្រេចដោយកីឡាករ Tom Pope។ អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនេះគឺគ្រាប់ទី១របស់ Man City កើតចេញពីការស៊ុតជើងឆ្វេងពីចម្ងាយចូលទីយ៉ាងល្អរបស់ម្ចាស់អាវលេខ១១ Oleksandr Zincehnko។

កីឡាកររបស់ Man City អបអរគ្រាប់បាល់
កីឡាកររបស់ Man City អបអរគ្រាប់បាល់

ងាកមកមើលបិសាចក្រហម Manchester United និង Wolverhampton ឯណេះវិញ ចប់៩០នាទីមិនអាចទម្លុះសំណាញ់ទីគ្នាបាននោះទេ បើទោះបីជាមានការស៊ុតគ្នាច្រើនក៏ដោយ។ អ្វីដែលមិននឹកស្មានសម្រាប់ការប្រកួតរវាង Man UTD និង Wolves យប់មិញ គឺក្រុមរបស់លោក Ole Gunnar Solskjaer មិនអាចស៊ុតចំគោលដៅសូម្បី១ដង ដែលនេះជាលើកទី២ហើយសម្រាប់ Man UTD ចាប់តាំងពីបង្កើតក្លិបមក៕

ការប្រកួតរវាង Wolves និង Man UTD
ការប្រកួតរវាង Wolves និង Man UTD
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
Man City 4-1 Port Vale
Wolves 0-0 Man UTD
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T