ធ្លាប់តែឃើញយានជំនិះដើរដោយថាមពលអគ្គិសនីដូចជារថយន្តនិងកង់ ប៉ុន្តែពេលនេះចេញកៅអីអគ្គិសនីថ្មីសម្រាប់ធ្វើដំណើរលើដងផ្លូវ

//s5.kh1.co/34/34abb31aac2c0fb93a366df4c74dc6c196032ffb.png
បច្ចេកវិទ្យា

 ០៥-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ពេលនេះពួកយើងបានមកដល់យុគសម័យថ្មីដែលយានជំនិះភាគច្រើនត្រូវការថាមពលអគ្គិសនីដើម្បីដំណើរការ។ យើងធ្លាប់តែឃើញយានយន្តផ្សេងៗដើរដោយថាមពលអគ្គិសនីដូចជារថយន្ត ម៉ូតូ និងកង់ ប៉ុន្តែឥឡូវដល់វេនកៅអីអគ្គិសនីម្ដង? បើសិនជាអ្នកឮពាក្យកៅអីអគ្គិសនី អ្នកប្រហែលជាគិតថាវាមិនមែនជារបស់ថ្មីនោះទេ ប៉ុន្តែសូមកុំច្រឡំជាមួយកៅអីអគ្គិសនីសម្រាប់ជនពិការនេះឲ្យសោះ។ កៅអីអគ្គិសនីថ្មីមួយនេះគឺជាយានជំនិះក្នុងថ្ងៃអនាគតសម្រាប់មនុស្សរាល់គ្នា ដែលអាចប្រើជាមធ្យោបាយដើម្បីធ្វើដំណើរនៅលើដងផ្លូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កៅអីអគ្គិសនីសម្រាប់អ្នកដំណើរទូទៅ
កៅអីអគ្គិសនីសម្រាប់អ្នកដំណើរទូទៅ

ក្រុមហ៊ុន Segway ដែលជាអ្នកបង្កើតកៅអីអគ្គិសនីនេះឡើងនិងដាក់ឈ្មោះឲ្យវាថា S-Pod បានបញ្ជាក់ថាយានមួយនេះអាចឲ្យយើងធ្វើដំណើរនៅទីកន្លែងផ្សេងៗដូចជាក្នុងសួនកម្សាន្ត អាកាសយានដ្ឋាន បរិវេនសាលា និងអាចជិះក្នុងតំបន់មួយចំនួននៅក្នុងទីក្រុង។ នៅបរទេស ហេតុផលដែល S-Pod ពិបាកធ្វើដំណើរគ្រប់ទីកន្លែងក្នុងទីក្រុងគឺថាមាឌរបស់វាមានទំហំធំជាងកង់ ដូច្នេះវាមិនអាចធ្វើដំណើរលើផ្លូវដែលជាគន្លងរបស់កង់បានឡើយ។

រូបភាពមានចលនាបង្ហាញពីការធ្វើដំណើររបស់ S-Pod
រូបភាពមានចលនាបង្ហាញពីការធ្វើដំណើររបស់ S-Pod

ចំពោះល្បឿនរបស់វាគឺអាចធ្វើដំណើរបានជិត៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ គេរំពឹងទុកថា S-pod នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២០នេះសម្រាប់ប្រើប្រាស់នៅក្នុងអាជីវកម្មផ្សេងៗ និងបញ្ចេញលក់សម្រាប់មនុស្សទូទៅនៅឆ្នាំ២០២១៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T