ត្រដាបត្រដួសណាស់ ស៊ុតទាំងដួល! Modric ស៊ុតនាទី ៩០+៦ ជួយ Real Madrid តាមស្មើពិន្ទុ Barcelona (មានវីដេអូ)

//s5.kh1.co/a7/a7958ac335f185c1105c8f88deb1ca181eb222e9.jpg
កីទ្បា

 ០៥-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Real Madrid រកបាន ៣ពិន្ទុក្នុងការប្រកួតសប្ដាហ៍ទី១៩ ក្របខណ្ឌ La Liga ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Getafe ដោយលទ្ធផល ០ទល់នឹង៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៣គ្រាប់របស់ Real Madrid កើតឡើងដោយការធ្វើឲ្យចូលទីខ្លួនឯង១គ្រាប់របស់អ្នកចាំទី Getafe កីឡាករ David Soria នៅនាទីទី៣៤ ខណៈ២គ្រាប់ទៀតរកបានដោយការតែតរបស់ Varane នៅនាទីទី៥៣ និងការពែនបញ្ចូលទីរបស់ Modric ក្នុងម៉ោងបន្ថែមនាទីទី ៩០+៦  បន្ទាប់ពីទទួលបាល់បញ្ជូនយ៉ាងល្អពីមិត្តរួមក្រុម Federico Valverde។

ការប្រកួតរវាង Getafe និង Real Madrid
ការប្រកួតរវាង Getafe និង Real Madrid
កីឡាកររបស់ Real Madrid អបអរគ្រាប់បាល់
កីឡាកររបស់ Real Madrid អបអរគ្រាប់បាល់

ក្រោយបញ្ចប់ការប្រកួតនោះ ក្រុមរបស់លោក Zinedine Zidane បន្តឈរនៅចំណាត់ថ្នាក់លេខ២ដដែល ប៉ុន្តែត្រឡប់មកមាន៤០ពិន្ទុស្មើគ្នាជាមួយក្រុមកំពូលតារាង Barcelona ដោយចាញ់គ្រាប់បាល់ចំណេញតែ២គ្រាប់ប៉ុណ្ណោះ ក្រោយអ្នកមានបុណ្យ Barcelona បានត្រឹមស្មើគ្នា ២-២ ជាមួយ Espanyol កាលពីយប់មិញ៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ La Liga
តារាងចំណាត់ថ្នាក់ក្របខណ្ឌ La Liga
ចង់ឃើញថាគ្រាប់បាល់ទាំង៣របស់ Real Madrid កើតឡើងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T