អីយ៉ាស! Bayern ចូលរួមប្រជែងជាមួយ Man UTD និង Chelsea ស្រវាយកខ្សែប្រយុទ្ធស្លាបតម្លៃខ្ទង់ ១០០លានមួយរូប

//s5.kh1.co/81/814c3555a5dca560220dcde775604cfa5a957b9e.jpg
កីទ្បា

 ០៤-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ក្លិបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថា បានចូលរួមប្រជែងជាមួយនឹងក្លិបបិសាចក្រហម Manchester United និងក្លិបតោខៀវ Chelsea ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបវ័យ១៩ឆ្នាំ របស់ក្រុម Borussia Dortmund កីឡាករ Jadon Sancho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Sancho ត្រូវបានគេចាត់ទុកថា ជាកីឡាករកំពុងឡើងកូដ១រូបនាពេលបច្ចុប្បន្ន ជាក់ស្ដែង ក្នុងរដូវកាលនេះ គិតរាល់កម្មវិធីទាំងអស់ រូបគេបង្ហាញខ្លួនបាន២៤ប្រកួត ស៊ុតបញ្ចូលទីបាន១២គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១៣ដង។

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

យ៉ាងណាមិញ កាសែត The Sun បានអះអាងថា ជម្រើសជាតិអង់គ្លេសរូបនេះ បច្ចុប្បន្នកំពុងមានទំនាក់ទំនងខ្លាំងក្នុងការផ្ទេរទៅកាន់ទឹកដីប្រទេសអង់គ្លេស ដោយក្លិបដែលកំពុងចាប់អារម្មណ៍ចង់បានរូបគេរួមមាន ក្រុមជើងឯក Premier League ១៣សម័យ Manchester United និងក្រុមភាគខាងលិចទីក្រុងឡុងដ៍តោខៀវ Chelsea។

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមទៀតថា Dortmund បានដាក់តម្លៃខ្លួនចំពោះខ្សែប្រយុទ្ធដែលនៅសល់កុងត្រារយៈពេលពីរឆ្នាំទៀតរូបនេះ ប្រមាណលើស១០០លានផោន។

  កីឡាករ Jadon Sancho
  កីឡាករ Jadon Sancho

យ៉ាងណា កាលពីពេលថ្មីៗកាសែត​ The Metro បានចុះផ្សាយថា ក្លិប Bayern Munich ក៏មានបំណងក្នុងការតាមចែចូវយក Sancho ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ជុំវិញព័ត៌មានខាងលើនេះ ត្រូវបានអ្នកវិភាគកីឡាភាគច្រើនយល់ឃើញថា Bayern Munich ហាក់មានការលំបាកជាងក្រុមដទៃក្នុងការទទួលបាន Sancho ដោយមូលហេតុចំបងនោះគឺ Dortmund ទំនងមិនចង់លក់គ្រាប់ពេជ្ររបស់ខ្លួនទៅកាន់ក្លិបគូប្រជែង។

 កីឡាករ Jadon Sancho
 កីឡាករ Jadon Sancho

គួរឲ្យដឹងដែរថា​ Dortmund បានទិញខ្សែប្រយុទ្ធស្លាបវ័យក្មេងរូបនេះ ពីក្លិបមេឃខៀវ Manchester City ក្នុងតម្លៃត្រឹម៧.៨៤លានអឺរ៉ូប៉ុណ្ណោះ (ឬប្រមាណ ៨.៧លានដុល្លារអាមេរិក) កាលពីឆ្នាំ២០១៧៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T