ខឹងគេ ថាខ្លួនស្លៀកឈុត ដូចស្រាតឡើងច្រៀង រ៉ាប៊ី ចេញមុខថា..... (មានវីដេអូ)

//s5.kh1.co/e3/e33a65f030f9e382b1a10c692a80c4375e990a4c.jpg
តារា & កម្សាន្ដ

 ០៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ជារឿងដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់តារាស្រីប្រចាំផលិតកម្មថោនកញ្ញា រ៉ាប៊ី ជាមួយនឹងសម្លៀកបំពាក់មួយឈុតរបស់នាង ដែលមើលទៅហាក់ដូចស៊ិចស៊ីខ្លាំង ហើយមិនត្រឹមតែប៉ុណ្ណោះកញ្ញារ៉ាប៊ី ថែមទាំងទទួលការរិះគន់យ៉ាងខ្លាំង ថាសម្លៀកបំពាក់មួយឈុតនោះ មើលទៅដូចជាអាក្រាតកាយឡើងឆាកយ៉ាងដូច្នេះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយសារតែអត់ទ្រាំនឹងសម្តីរិះគន់របស់មហាជនមួយចំនួន ស្រាប់តែម្សិលមិញនេះ កញ្ញា រ៉ាប៊ី បានចេញមុខ Live នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដើម្បីធ្វើការបកស្រាយពីឈុតនោះ។

ក្នុងនោះដែរ កញ្ញា រ៉ាប៊ី បានចេញមុខនិយាយថា សម្លៀកបំពាក់របស់នាងមួយឈុតនេះ គឺគ្មានភាពស៊ិចស៊ីអ្វីទាំងអស់ ព្រោះថាឈុតនេះមានក្រណាត់ចាប់តាំងពីក. ដល់រហូតដល់ ក.ជើង គ្រាន់តែវាមានពណ៌សាច់តែប៉ុណ្ណោះ។ ម៉្យាងវិញទៀត នាងបាននិយយាថា បើប្រៀបធៀបទៅ សម្រាប់ឈុតនេះ ស្ទើរតែដូចស្លៀកក្បិនឡើងឆាកទៅហើយ ព្រោះថាវាមានក្រណាត់ពេញខ្លួនដោយគ្មានបញ្ចេញដើមទ្រូង ឬគុលភ្លៅអ្វីទាំងអស់។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញការបកស្រាយនេះ មហាជនទើបដឹងថាឈុតនេះគឺជាឈុតធម្មតាប៉ុណ្ណោះ គ្មានភាពស៊ិចស៊ីអ្វីទាំងអស់ គ្រាន់តែមហាជនយល់ច្រឡំព្រោះវាមានក្រណាត់ពណ៌ស្រដៀងសាច់តែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រ៉ាប៊ី
រ៉ាប៊ី
សកម្មភាព LIVE
សកម្មភាព LIVE
សកម្មភាព LIVE
សកម្មភាព LIVE
រ៉ាប៊ី
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T