Zidane បញ្ជាក់ប្រាប់ថា ១០០ភាគរយគ្មានវត្តមានកីឡាករឆ្នើមរូបនេះក្នុងជំនួប Supercopa

//s5.kh1.co/bc/bc68eb11d49d5e0e3bc242160288acc890761417.jpg
កីទ្បា

 ០៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane បានបញ្ជាក់ថា ខ្សែបម្រើស្លាបឆ្នើមសញ្ជាតិប៊ែលហ្សិកកីឡាករ Eden Hazard នឹងមិនមានវត្តមានក្នុងជំនួបទល់នឹងក្រុម Valencia វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Supercopa de Espana នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនោះទេ ដោយសាររូបគេជាប់សម្រាកព្យាបាលរបួសក.ជើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Eden Hazard
  កីឡាករ Eden Hazard

Hazard ទើបតែចូលលេងបាន១៣ប្រកួត និងស៊ុតបញ្ចូលទីបាន១គ្រាប់ប៉ុណ្ណោះ គិតរាល់កម្មវិធីទាំងអស់ក្នុងរដូវកាលនេះ មូលហេតុដែលរូបគេមិនសូវមានឱកាសបានចូលលេងគឺដោយសារជួបបញ្ហារបួសញាំញី។

យ៉ាងណាមិញ កំឡុងពេលសន្និសីទកាសែតកាលពីថ្ងៃសុក្រ លោក​ Zidane បាននិយាយថា៖

លោក​ Zidane
លោក​ Zidane

"ប្រាកដណាស់ ១០០ភាគរយ គាត់ (Hazard) នឹងមិនធ្វើដំណើរជាមួយពួកយើងទៅប្រកួតក្នុងព្រឹត្តការណ៍ Supercopa de Espana នោះទេ។ ហើយខណៈពេលនេះ គាត់កំពុងសម្រាកព្យាបាលរបួស។ ខ្ញុំសង្ឃឹមថាបន្ទាប់ពីការប្រកួត Supercopa ពួកយើងនឹងអាចឃើញគាត់ត្រឡប់មកចូលរួមជាមួយពួកយើងវិញ។"

គ្រូបង្វឹកដែលជួយ Real Madrid លើកពាន Champions League ៣ឆ្នាំជាប់គ្នារូបនេះបានបន្តទៀតថា៖

"រាល់កីឡាករទាំងអស់សុទ្ធតែសំខាន់ ខ្ញុំមានក្រុមមួយដ៏ល្អជាមួយនឹងកីឡាករឆ្នើមៗជាច្រើន ហើយខ្ញុំនឹងប្រើប្រាស់កីឡាករដែលខ្ញុំមាន៕"

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T