ពិតទេ? ស្ងាត់ៗ វង្ស ថាណាន់ និងសោភា ទេពី កាន់ដៃគ្នាថត Pre-Wedding ត្រៀមចូលរោងការ?

//s5.kh1.co/31/31c76445ca7b95ee976d3fecbd92342f4377b1e8.jpg
តារា & កម្សាន្ដ

 ០៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងមានរូបសម្រស់ស្រស់ស្អាតកញ្ញា សោភា ទេពី ដែលកំពុងតែកសាងភាពល្បីល្បាញនៅលើវិថីសិល្បៈ បច្ចុប្បន្នហាក់បានទទួលនូវការគាំទ្រ និងប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន តាមរយៈការបកស្រាយនូវបទចម្រៀងយ៉ាងពីរោះរណ្តំ និងក្បាច់រាំថ្មីៗប្លែកៗរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែកាលពីពេលថ្មីៗនេះ កញ្ញា សោភា ទេពី បានធ្វើរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយដោយនាងស្រាប់តែបានបង្ហាញនូវរូបភាព Pre-Wedding ត្រៀមចូលរោងការជាច្រើនសន្លឹក ជាមួយតារាចម្រៀងរូបសង្ហាគឺលោក វង្ស ថាណាន់ ទាំងដែលកន្លងមកអ្នកទាំងពីរមិនដែលលេចឮដំណឹងថាមានទំនាក់ទំនងស្នេហាជាមួយគ្នាពីមុនមកនោះទេ។

រូបភាព Pre-Wedding របស់ សោភា ទេពី និងវង្ស ថាណាន់
រូបភាព Pre-Wedding របស់ សោភា ទេពី និងវង្ស ថាណាន់

ជាមួយគ្នានោះផងដែរ សោភា ទេពី ក៏បានសរសេរសាររៀបរាប់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហាញពីអារម្មណ៍រំភើបចិត្តដូច្នេះថា៖

«លាពាក្យក្រមុំ នឹងក្លាយជា​ ស្វាមី​ & ភរិយា»។

សាររបស់កញ្ញា សោភា ទេពី
សាររបស់ សោភា ទេពី
សាររបស់ សោភា ទេពី

ចំណែកឯតារាចម្រៀងកម្លោះសង្ហាលោក វង្ស ថាណាន់ វិញក៏បានសរសេរសាររៀបរាប់នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ដូច្នេះថា៖   

«ស្វាមី & ភរិយា! អគុណអូនដែលព្រមលាពាក្យក្រមុំ ឈ្មោះជាសង្សារ ពេលនេះយេីងក្លាយជាប្រពន្ធប្តី»។

សាររបស់លោក វង្ស ថាណាន់
សាររបស់ វង្ស ថាណាន់
សាររបស់ វង្ស ថាណាន់

ក្រោយពីឃើញបែបនេះភ្លាមក៏បានធ្វើឱ្យបណ្តាអ្នកគាំទ្ររូបនាងមិនតិចនាក់នោះទេ ចូលរួមអបអរសាទរ និងជូនពរឲ្យអ្នកទាំងពីរឱ្យស្រលាញ់គ្នាដល់ចាស់កោងខ្នង។

គួរបញ្ជាក់ថា ជុំវិញរឿងរ៉ាវត្រៀមចូលរោងការរវាងកញ្ញា សោភា ទេពី និងលោក វង្ស ថាណាន់ នេះនៅមិនមានការបញ្ជាក់ច្បាស់លាស់ពីសាម៉ីខ្លួននៅឡើយនោះទេ។ តែទោះបីជាយ៉ាងណាក៏អ្នកគាំទ្រដែលស្រលាញ់ពេញចិត្តអ្នកទាំងពីរ ចង់ពួកគេចូលរោងការជាមួយគ្នាពិតប្រាកដនាពេលឆាប់ៗខាងមុខនេះផងដែរ៕ 

ទស្សនារូបភាព Pre-Wedding របស់កញ្ញា សោភា ទេពី និងលោក វង្ស ថាណាន់ ដូចខាងក្រោមនេះទាំងអស់គ្នា៖ 

វង្ស ថាណាន់ សោភា ទេពី
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T