ប៉ះគ្នាមិនធម្មតា ឆឹម សក្កដា និង ដួង ម៉ានិច ដើរតួម្តងពីរក្នុងរឿងតែមួយ! (មានវីដេអូ)​

//s5.kh1.co/c6/c6e7e3baa94998dfb4a61072e2c990a2f93a606d.jpg
តារា & កម្សាន្ដ

 ០៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទាំងលោក ឆឹម សក្កដា និងកញ្ញា ដួង ម៉ានិច អ្នកទាំងពីរសុទ្ធតែជាតារាសម្តែង ដែលកំពុងមានទីផ្សារខ្លាំង តាមរយៈទេពកោសល្យសម្តែងដ៏ប៉ិនប្រសប់ មិនថាទម្រង់បែបណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលរឹតតែពិសេស តារាសម្តែងឆ្នើមទាំងពីរដួង នឹងត្រូវចេញមកអង្រួនអារម្មណ៍អ្នកគាំទ្រក្នុង រឿងភាគខ្មែរថ្មី របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ហើយកាន់តែពិសេសមិនធម្មតានោះ  គឺអ្នកទាំងពីរសុទ្ធតែត្រូវសម្តែង ជាតួអង្គពីរក្នុងរឿងភាគថ្មីដើមឆ្នាំ របស់ហង្សមាសតែម្តង។

រឿង «កូនប្រសារអ្នកមាន​»
រឿង «កូនប្រសារអ្នកមាន​»

តាមការបង្ហាញខ្លះៗពីរឿងភាគខ្មែរថ្មីមួយនេះ ពីទំព័រហ្វេសប៊ុកផ្លូវការ Hang Meas Khmer Drama លោក ឆឹម សក្កដា នឹងត្រូវដើរតួជាស្វាមីរបស់កញ្ញា ដួង ម៉ានិច និងត្រូវដើរតួមួយទៀតគឺជាកូនរបស់ ខ្លួនឯងផ្ទាល់។ ចំណែកឯកញ្ញា ដួង ម៉ានិច ដ៏ល្វតល្វន់របស់យើងវិញ គឺត្រូវសម្តែងជាតួអង្គតែមួយទេ តែត្រូវសម្តែងតាំងពីក្មេងរហូតដល់ចាស់ ពោលគឺ ត្រូវសម្តែងនៅពេលក្មេង និងពេលចាស់។

  កញ្ញា ដួង ម៉ានិច ដើរជាតួអង្គពីរនៅក្នុងរឿង
  កញ្ញា ដួង ម៉ានិច ដើរជាតួអង្គពីរនៅក្នុងរឿង

គ្រប់គ្នាកំពុងតែទន្ទឹងរង់ចាំទស្សនា រឿងភាគខ្មែរថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ យ៉ាងខ្លាំងព្រោះ មិនត្រឹមតែចូលរួមសម្តែងពីតារាល្បីៗ ជាច្រើនដួងប៉ុណ្ណោះទេ រឿងភាគខ្មែរថ្មីមួយនេះ នឹងត្រូវចាក់ ផ្សាយជូនទស្សនាក្នុងម៉ោងថ្មី មិនធ្លាប់មាននៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៧ - ៨ យប់ ចាប់ពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះតទៅ៕

លោក ឆឹម សក្កដា ដើរជាតួអង្គពីរនៅក្នុងរឿង
លោក ឆឹម សក្កដា ដើរជាតួអង្គពីរនៅក្នុងរឿង
ឆឹម សក្កដាដួង ម៉ានិច
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T