អ្នកវិទ្យាសាស្ត្រ រកឃើញ​ផ្កាធំជាងគេបំផុតលើពិភពលោក កំពុងរីកដុះដាលនៅក្នុងព្រៃឥណ្ឌូនេស៊ី (មានវីដេអូ)

//s5.kh1.co/7a/7aa9d43c25f3b5f83828864e6b714c1c42186478.jpg
សង្គម

 ០៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ រុក្ខជាតិ Rafflesia ត្រូវបានគេសំដៅជាញឹកញាប់ថាជា "ផ្កាបិសាច" សម្រាប់លក្ខណៈ​ប៉ារ៉ាស៊ីតរបស់វានិងក្លិនស្អុយដែលគួរ​ឱ្យស្អប់ខ្ពើម។ មន្ត្រីអភិរក្សសត្វព្រៃឥណ្ឌូនេស៊ីជាអ្នកដែលបានរកឃើញផ្កាដ៏ចម្លែកនិងអស្ចារ្យនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្កាដែលធំផុតក្នុងព្រៃឥណ្ឌូណេស៊ី
ផ្កាដែលធំផុតក្នុងព្រៃឥណ្ឌូណេស៊ី

យោងតាមមជ្ឍមណ្ឌលធនធានធម្មជាតិ និងអភិរក្សនៅភាគខាងលិចកោះស៊ូម៉ាត្រាបាន​ឱ្យដឹងថា កម្រងផ្កាដែលបានរីកដុះដាលនៅព្រៃខាងលិចកោះស៊ូម៉ាត្រាមាន​ទំហំជាង១២០ សង់ទីម៉ែត្រ ដែលវាគឺជាប្រភេទផ្កាដែលធំបំផុតមិនធ្លាប់មាន។

​គួរឱ្យដឹងផងដែរថា វាក៏ជាទីតាំងតែមួយដែលគេធ្លាប់បានរកឃើញរុក្ខជាតិមួយនេះកាលពីឆ្នាំ២០១៧ ប៉ុន្តែកាលនោះវាមានទំហំតូចជាងផ្កាថ្មីនេះជាង ១០ សង់ទីម៉ែត្រ។ ប្រភេទផ្កាទៀតសោធគឺយើង​អាចមើលឃើញផ្ការបស់វា នៅពេលដែលវារីកឡើងប៉ុណ្ណោះ។

ផ្កាដែលធំផុតក្នុងព្រៃឥណ្ឌូណេស៊ី
ផ្កាដែលធំផុតក្នុងព្រៃឥណ្ឌូណេស៊ី

​ផ្កានេះមិនមានឫស ឬ ស្លឹកទេ - វាគឺប្រភេទរុក្ខជាតិ​បញ្ញើក្អែក។ វាស្រូបយកទឹកនិងសារធាតុចិញ្ចឹមពី​រុក្ខជាតិដ៏ទៀតដើម្បីចិញ្ចឹមជីវិតរបស់វា។ មាត់ចំហរបស់ផ្កានេះ គឺវាបញ្ចេញក្លិនស្អុយស្រដៀងនឹងសាច់រលួយដែល​គេតែងហៅថា "ផ្កាសាកសព" ។

ប៉ុន្តែ​សម្រាប់​កម្រង​ផ្កា​ដ៏​ធំ​នេះ ​វា​មិន​អាច​រស់​នៅ​បាន​យូរ​ដូច​រុក្ខជាតិ​ដទៃ​បាន​ទេ។ មាត់​របស់​វា​នឹង​បើក​បាន​តែ​មួយ​សប្ដាហ៍​ប៉ុណ្ណោះ មុន​ពេល​វា​រលួយ​ហើយ​ងាប់ទៅវិញ។ ដូច្នេះ​ផ្កា​ធំ​បំផុត​នៅ​លើ​ផែនដី​គឺ​រស់​នៅ​លើ​ពិភពលោក​ក្នុង​រយៈ​ពេល​ខ្លី​​​​បំផុត៕

ផ្កាដែលធំផុតក្នុងព្រៃឥណ្ឌូណេស៊ី
ផ្កាដែលធំផុតក្នុងព្រៃឥណ្ឌូណេស៊ី
ផ្កាដែលធំផុតក្នុងព្រៃឥណ្ឌូណេស៊ី
ផ្កាដែលធំផុតក្នុងព្រៃឥណ្ឌូណេស៊ី
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T