គម្រោង The Flora Suites កម្ពស់ ៣៨ ជាន់ នៅក្នុងសង្កាត់បឹងកេងកង១ ចាប់ផ្តើមខួងគ្រឹះពិសោធន៍ដី ដើម្បីត្រៀមសាងសងជាផ្លូវការហើយ

//s5.kh1.co/a9/a90b40d29559d2f30fc5b63e98f439f3d83f92a7.jpg
សង្គម

 ០៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ វិស័យអចនទ្រព្យ នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ កំពុងតែបោះជំហាន និងរីកលូតលាស់ទៅមុខជាលំដាប់ ដែលវាស្របពេល នឹងកំណើនសេដ្ឋកិច្ច ក៏ដូចអ្នកវិនិយោគគិន ក្នុងស្រុក និងក្រៅស្រុក កំពុងមានការកើនឡើង គួរឲ្យគត់សំគាល់យ៉ាងខ្លាំងនោះ ហើយវាក៏ស្របពេល ដែលយុគ្គសម័យខុនដូរទំនើបបែប ស៊ីវិល័យ និងទាន់សម័យ នៅកម្ពុជា ជាពិសេសក្នុងរាជធានីភ្នំពេញ កំពុងមានហាងឆេងខ្ពស់ ឬអាចនិយាយបានថា ប្រជាជនកម្ពុជា មានជីវភាពកាន់តែធូរធារ ដែលធ្វើឲ្យពួក គាត់អាចមានលទ្អភាព និងចង់បានការស្នាក់ នៅកម្រិតស្តង់ដារខ្ពស់ ដូចទៅនឹងស្តង់ដារពិភពលោកដែរនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២០ ថ្មីៗមកនេះ ក្រុមហ៊ុនឌឹផ្លរ៉ា ដែលជាក្រុមហ៊ុនអចលនទ្រព្យខ្មែរ ក្នុងស្រុកដ៏ធំមួយ បានប្រារព្ធពិធីខួងគ្រឹះ ពិសោធន៏ដី ទៅតាមប្រពៃណី ដើម្បីចាប់ផ្តើមត្រៀមគម្រោងការសាងសង អគារខុនដូរ ឌឹផ្លរ៉ា   ស្វីត ដែលនឹងត្រូវចាប់ផ្តើមដំណើរការសាងសងជាផ្លូវការ និងលេចចេញជារូបរាង ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ។

គម្រោង The Flora Suites កម្ពស់ ៣៨ ជាន់
គម្រោង The Flora Suites កម្ពស់ ៣៨ ជាន់
គម្រោង The Flora Suites កម្ពស់ ៣៨ ជាន់ 
គម្រោង The Flora Suites កម្ពស់ ៣៨ ជាន់ 
គម្រោង The Flora Suites កម្ពស់ ៣៨ ជាន់ 
គម្រោង The Flora Suites កម្ពស់ ៣៨ ជាន់ 

ឌឹផ្លរ៉ាស្វីត «The Flora Suites» គឺជាគម្រោងអគារខុនដូរដ៏ប្រណិតធំមួយ លំដាប់ផ្កាយប្រាំ នៅក្នុងប្រទេសកម្ពុជា ដែលបញ្ជាក់ពីភាពអភិជន ភាពទាន់សម័យ និងការរស់នៅដ៏សម្បូរបែប។ ចំណុចពិសេសនៃខុនដូនេះ គឺទីតាំងស្ថិតនៅចំកណ្តាលសង្កាត់បឹងកេងកងទី១ខាងត្បូងវិទ្យាល័យជាស៊ីមបឹងកេងកង លើផ្លូវលេខ៧១ កែង៣៩២  ដែលជាតំបន់ពោរពេញ ទៅដោយភោជ នីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប ធនាគារសាលាអន្តរជាតិ ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។ អគារខុនដូនេះ មានកម្ពស់ ៣៨ជាន់ មានទំហំអគារសរុប ២០.៧៨៦ម៉ែត្រការ៉េ ដែលជារចនាម៉ូត បែបទំនើប បំពាក់ទៅដោយកញ្ចក់ព័ទ្ធជុំវិញអគារ ដែលអាចឲ្យគេមើលឃើញនូវទេសភាព ជុំវិញរាជធានីភ្នំពេញបានយ៉ាងល្អ។ នៅជាន់ទី៧ នៃខុនដូឌឹផ្លរ៉ាស៊ូត មានក្លឹបហាត់ប្រាណ អាងហែល ទឹក ស្ទីម សោណា យូហ្គា កន្លែងសម្រាប់ក្មេងលេង។ នៅជាន់ទី៣៦ មាន Sky Club ដែលមានជាភោជនីយដ្ឋាន លំដាប់អន្តរជាតិ ហាងកាហ្វេ បន្ទប់ប្រជុំ ដែលអតិថិជន មកស្នាក់នៅ អាចពិភាក្សាការងារផ្សេងបាន ដោយមិនចាំបាច់ចេញក្រៅ ។ ចំណែកឯ នៅជាន់ទី៣៧ មាន Sky Bar ដែលអាចទទួលទានអាហារ ហើយមើលទេសភាពរាជធានីភ្នំពេញ និងទន្លេមេគង្គបានផងដែរ។ ជាន់ទី៣៨ មាន Sky Restaurant គឺជាភោជនីយដ្ឋានដែលស្ថិតនៅជាន់កំពូលនៃអាគារ ដែលគេអាចគយគន់ទេសភាពថ្ងៃលិចបានយ៉ាងស្អាត។

គួរបញ្ជាក់ថា កាលពីថ្ងៃ ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះ ឌឹផ្លរ៉ាស្វីត The (Flora Suites)បានធ្វើកម្មវិធី បើកលក់ គម្រោងថ្មីរបស់ខ្លួន នៅសណ្ឋាគារ Rosewood នៃអាគារវឌ្ឍនៈ រាជធានីភ្នំពេញ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អតិថិជនកម្រិតវិអាយភី ឬ (លំដាប់អ្នកមាន) ហើយបើគិតមកដល់ថ្ងៃនេះ ចំនួននៃការលក់ Unit ឌឺផ្លរ៉ាស្វីតមានការកើនឡើងជាលំដាប់ ពោលគឺរហូតដល់ជាង៤០%នៃចំនួន Unit ទាំងអស់ ។

ជាការកត់សម្គាល់ ឌឹផ្លរ៉ា (The Flora) គឺជាក្រុមហ៊ុនវិនិយោគ លើវិដ័យអចលន ទ្រព្យក្នុងស្រុកមួយ ដែលធ្វើការផ្គត់ផ្គង់លំនៅដ្ឋាន ទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន គ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅដ្ឋាន តាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូត បែបខ្មែរ និងអឺរ៉ុប រួមបញ្ចូលគ្នា ក្នុងគោល បំណងផ្តល់ឲ្យអតិថិជនរស់នៅ ក្នុងលំនៅស្ថានដ៏ទំនើប ជាប្រភេទផ្ទះល្វែង វីឡា និងផ្ឬះល្វែងអាជីកម្ម ដែលមានគុណភាព និងប្រកបដោយសេចក្តីសុខ៕

គម្រោង The Flora Suites កម្ពស់ ៣៨ ជាន់ នៅក្នុងសង្កាត់បឹងកេងកង១ ចាប់ផ្តើមខួងគ្រឹះពិសោធន៍ដី

Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/1a/1a1d91f775726f440fa566733a9e4682df13d970.jpg

បុរីខេមរភូមិ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកណ្តាលស្ទឹង ត្រូវបានធ្វើពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ

 ១០-មិថុនា-២០២១ 
 ១ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T