ចុម! គិតថាចង់ស៊ុបប្រាយកូនដោយឲ្យកាស AirPod តែនឹងស្មានមិនដល់បែរជាកូនច្រឡំលេបចូលក្នុងពោះបាត់ (មានវីដេអូ)

//s5.kh1.co/75/7521689a6384d8a6d450cb0737c7acdd52fdbdd2.jpg
សង្គម

 ០៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហ្សកហ្ស៊ី៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយមានស្ត្រីម្នាក់បានចែករំលែករូបភាពនៃការឆ្លុះកាំរស្មី របស់កូនប្រុសគាត់ដែលច្រឡំលេបកាស AirPod ចូលទៅក្នុងពោះដោយចៃដន្យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
AirPod
AirPod

អ្នកស្រី Kiara Stroud ដែលត្រូវជាម្ដាយរបស់ក្មេងប្រុសខាងលើបានលើកឡើងថា គាត់បានទិញទូរស័ព្ទរួមទាំងកាសប៊្លូធូឥតខ្សែជាកាដូសម្រាប់ថ្ងៃគ្រីស្មាសឲ្យកូនប្រុសជាទីស្រលាញ់របស់គាត់ដែលមានអាយុទើបតែ ៧ ឆ្នាំប៉ុណ្ណោះ។ តែក្រោយមកមានរឿងនឹកស្មានមិនដល់មួយបានកើតឡើយ ក្រោយកូនប្រុសរបស់នាងច្រឡំលេបកាសនោះចូលក្នុងពោះដោយចៃដន្យ។ ភ្លាមៗនោះ នាងក៏បានបញ្ជូលកូន ទៅឆ្លុះកាំរស្មី នៅឯមន្ទីពេទ្យ ហើយក៏រកឃើញថាពិតជាមានកាស AirPod ជាប់នៅក្នុងពោះពិតប្រាកដមែន។

រូបភាព X-ray
រូបភាព X-ray

ក្រោយអាចជួយសង្គ្រោះដោយយកកាសនោះចេញបានសម្រេចហើយ ស្រ្តីដែលជាម្ដាយបានលើកឡើងថា នាងនឹងឲ្យគេប្រើកាសមានខ្សែធម្មតាវិញរហូតដល់គេរៀងធំបន្តិច ដោយខ្លាចមានរឿងនេះកើតម្ដងទៀត៕

សូមទស្សនាវីដេអូលម្អិតខាងក្រោមនេះ៖

វីដេអូ
ក្មេងប្រុសរងគ្រោះ
ក្មេងប្រុសរងគ្រោះ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T