Rodger ដាក់ប៉ុន្មានម៉ាត់នេះ ដូចសម្លាប់ទឹកចិត្តក្រុមដទៃទៀតចឹង ជាពិសេស Man UTD និង Chelsea!

//s5.kh1.co/28/28130c1b7953db103eba5f3fed17cea4f6bde058.jpg
កីទ្បា

 ០៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមកញ្ជ្រោងខៀវ Leicester City លោក Brendan Rodger បាននិយាយថា ក្លិបនឹងមិនលក់កីឡាករសំខាន់ៗ ក្នុងទីផ្សារដោះដូរខែមករានេះទេ ដែលពាក្យសម្ដីនេះ ហាក់ផ្ញើសារផ្ដាំទៅដល់ក្លិបដទៃទៀត ដែលមានចំណាប់អារម្មណ៍ចង់បានកូនក្រុមរបស់លោកឲ្យរំងាប់ចិត្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់អាវលេខ១០ James Maddison ជាគោលដៅសំខាន់របស់ក្រុមបិសាចក្រហម Manchester United ចំណែកឯ ខ្សែកាពារស្លាបឆ្វេង Ben Chilwell ស្ថិតក្នុងរ៉ាដារបស់ក្រុមតោខៀវ Chelsea និង Manchester City។

James Maddison
James Maddison
Ben Chilwell
Ben Chilwell

យ៉ាងណាមិញ ឆ្លើយតបទៅនឹងព័ត៌មានខាងលើ លោកបាននិយាយក្នុងសន្និសីទកាសែតមុនជំនួបទល់នឹងក្រុម Wigan Athletic នៅយប់នេះថា៖

  លោក Brendan Rodger
  លោក Brendan Rodger

គ្មានកីឡាករណាម្នាក់នឹងចាកចេញពីទីនេះនោះទេ ព្រោះពួកយើងមិនចង់ឲ្យពួកគេទៅ។ ខ្ញុំគិតថាពួកយើងអាចត្រឹមបញ្ចេញកីឡាករក្មេងៗពីរទៅបីរូប ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ តែសម្រាប់កីឡាករសំខាន់ៗដែលយើងតែងតែលើកមកនិយាយនោះ នឹងមិនមានអ្នកណាម្នាក់ចេញនោះទេ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នក្រុម Leicester City កំពុងស្ថិតក្នុងដំណើរល្អមួយក្នុងក្របខណ្ឌ Premier League ដោយ២១ប្រកួតកន្លងទៅ ពួកគេរកបាន៤៥ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២ តាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន១៣ពិន្ទុ ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T