អីយ៉ាសលេងមែនទែនហើយ! Inter Milan គ្រោងផ្ដល់ប្រាក់ខែឲ្យ Eriksen ស្មើនឹងលោក Conte ឲ្យតែព្រមមក

//s5.kh1.co/97/970884ec008d18311c51ba9e4e36f9533c41a9c2.jpg
កីទ្បា

 ០៤-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ យោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា ក្លិប ​Inter Milan គ្រោងនឹងផ្ដល់ប្រាក់ពលកម្មទៅដល់ខ្សែបម្រើឆ្នើមរបស់ក្លិប Tottenham Hospur កីឡាករ Christian Eriksen ចំនួន១០លានអឺរ៉ូ (ឬប្រមាណ ១១លានដុល្លារអាមេរិក) ក្នុង១ឆ្នាំ ស្មើនឹងប្រាក់ខែអ្នកចាត់ការទូទៅវ័យ៥០ឆ្នាំ លោក Antonio Conte ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Christian Eriksen
  កីឡាករ Christian Eriksen

នាយកប្រតិបត្តិក្លិប Inter លោក Giuseppe និងនាយកផ្នែកកីឡាលោក Piero Ausilio បានកំពុងធ្វើការទៅលើកិច្ចព្រមព្រៀងក្នុងការនាំយក Eriksen ជាច្រើនខែមកហើយ។ ហើយពួកគេទាំងពីរក៏បានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងភ្នាក់ងាររបស់ខ្សែបម្រើវ័យ២៧ឆ្នាំលោក Martin Schoots ផងដែរ ជាមួយនឹងការសន្យាផ្ដល់កម្រៃជើងសារជាទីគាប់ចិត្តប្រសិនបើ បញ្ចុះបញ្ចូលកូនក្រុមលោក Mourinho រូបនេះបានសម្រេច។

  កីឡាករ Christian Eriksen
  កីឡាករ Christian Eriksen

យោងតាមការចុះផ្សាយរបស់កាសែត Sport Mediaset បានឲ្យដឹងថា Inter ត្រៀមផ្ដល់ថ្លៃនឿយហត់ដល់​ Eriksen ចំនួន១០លានអឺរ៉ូក្នុង១រដូវកាល បូកជាមួយនឹងប្រាក់បន្ថែមលើកទឹកចិត្តជាច្រើនទៀត ដើម្បីអន្ទងចិត្តជម្រើសជាតិដាណឺម៉ាករូបនេះមកចូលរួមជាមួយពួកគេ។

គួរឲ្យដឹងដែរថា កុងត្រារបស់​ Eriksen នឹងផុតកំណត់ជាមួយ Spurs នាបញ្ចប់រដូវកាលនេះ មានន័យថារូបគេមានសេរីភាពគ្រប់គ្រាន់ ក្នុងការចរចាជាមួយនឹងក្លិបក្រៅស្រុកចាប់ពីខែមករានេះតទៅ ខណៈក្រុមដែលចាប់ចិត្តទៅលើខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះ មានដូចជា Real Madrid, Juventus និង Manchester United៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T