ឡាន២មិនគ្រប់! ពេជ្រ សូលីកា កាក់កបសម្បើមណាស់ ទិញរថយន្តទំនើបមួយទៀត ទុកជិះលំហែកាយលេង

//s5.kh1.co/00/009f0c0a023c802a9aa2ab7f16cc76fa3b1681c6.jpg
តារា & កម្សាន្ដ

 ០៤-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាព​ ពេជ្រ សួលីកា កំពុងសោយសុខជីវិត ដ៏ឡូយឆាយជាមួយគូដណ្ដឹង ចេះយល់ចិត្តគ្រប់បែបយ៉ាង មិនឲ្យទាស់ចិត្តទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលកាន់តែពិសេស ចូលឆ្នាំថ្មី ២០២០នេះ ពេជ្រ សូលីកា​ ដូចជាបានជួបរឿងរ៉ាវ ល្អផ្ទួនៗក្នុងជីវិតយ៉ាងច្រើន ដោយជោគជ័យទាំងការរកស៊ី និងជីវិតស្នេហាដ៏ផ្អែមល្ហែម ថែមទាំងត្រៀមទទួលសមាជិកថ្មី ដោយកំពុងពរពោះកូនក្នុងផ្ទៃ ថែមទៀតផង។

លើសពីនេះ ថ្មីៗនេះ តារាស្រីរូបនេះ កាក់កបសម្បើមណាស់ ដោយបានជះលុយទិញរថយន្តទំនើបថ្មីស្រឡាង ម៉ាកBMW ដែលគេដឹងថា មានតម្លៃថ្លៃ មកជិះលេង ជាកាដូសម្រាប់ខ្លួនឯងនិងគូដណ្ដឹង។ 

គួរបញ្ជាក់ថា រថយន្តថ្មី ម៉ាកBMW នេះមិនមែនជាឡានទី១ទេ ដោយនាងមានរថយន្តទំនើបទំនើប២ផ្សេងទៀតដូចជា ម៉ាកPorsche និង Range Rover ផងដែរ។ ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗសរសើរដល់ ជីវិតរបស់រូបនាង ព្រមទាំងប្រាថ្នាចង់បានជីវិតបែបនេះទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា និងគូដណ្ដឹង
ពេជ្រ សូលីកា និងគូដណ្ដឹង
ពេជ្រ សូលីកា និងគូដណ្ដឹង
ពេជ្រ សូលីកា និងគូដណ្ដឹង
រថយន្តទាំង៣របស់ ពេជ្រ សូលីកា 
រថយន្តទាំង៣របស់ ពេជ្រ សូលីកា 
ពេជ្រ សូលីកា ជិះឡានថ្មីដើរលេង
ពេជ្រ សូលីកា ជិះឡានថ្មីដើរលេង
រថយន្តថ្មីរបស់ ពេជ្រ សូលីកា
រថយន្តថ្មីរបស់ ពេជ្រ សូលីកា
ពេជ្រ សូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T