ក្រុមអាហារទាំង៣ពណ៌នេះ សំខាន់យ៉ាងណាខ្លះចំពោះរាងកាយយើង?

//s5.kh1.co/7b/7b993bd26c7884dfa764bb624edbc2d71eb624a5.jpg
នារី

 ០៤-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាហារ​ដែល​យើង​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ មាន​៣​ក្រុម​ធំៗ គឺ​ក្រុម​អាហារ​ពណ៌​លឿង ពណ៌​ក្រហម និង​ពណ៌​បៃតង។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​អាហារ​ទាំង​៣​​ក្រុម​នេះ​ចំពោះ​រាងកាយ​​យើង ដែល​បាន​ចង​ក្រង​នៅ​ក្នុង​សៀវភៅ​សំណួរ–ចម្លើយ រៀប​រៀង​ដោយ​មន្ទីរពេទ្យ​កុមារ​ជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ក្រុម​អាហា​រពណ៌​លឿង

ជា​អាហារ​ថាមពល ផ្តល់​​នូវ​កម្លាំង​សម្រាប់​ធ្វើ​សកម្មភាព។ អាហារ​ទាំង​នោះ​មាន បាយ មី មីសួរ គុយទាវ អំបុក ពោត នំ ស្ករ ដំឡូងបារាំង ត្រាវ ដំបូងជ្វា ដំឡូងឈើ ប៊ិកួរៈ អំពៅ ទឹកឃ្មុំ ប្រេងឆា ខ្លាញ់ ខ្ទិះដូង។

២. ក្រុម​អាហារ​ពណ៌​​ក្រហម

ជា​អាហារ​សង់សង់ ឬ​ស្ថាបនា​រាងកាយ ជួយ​ឲ្យ​រាងកាយ​លូតលាស់ ទ្រទ្រង់ ថែរក្សា និង​ជួសជុល​ជាលិកា​របស់​រាងកាយ និង​ជួយ​បង្កើត​សាច់ដុំ ឈាម និង​ឆ្អឹង។ អាហារ​ក្រុម​ពណ៌​ក្រហម មាន​ដូចជា សាច់គោ ជ្រូក មាន់ ថ្លើម មឹក បង្កង បង្គា កំពឹស ក្តាមខ្យង កង្កែប ត្រីងៀត ត្រីឆ្អើរ ស៊ុត សាច់ក្រក តៅហ៊ូ ទឹកសណ្តែក សណ្តែកសៀង សណ្តែកបាយ សណ្តែកដី ល្អ ជាដើម។

៣. ក្រុម​អាហារ​ពណ៌​បៃតង

ជា​អាហារ​ការពារ​រាងកាយ មាន​តួនាទី​ពង្រឹង​មុខងារ​របស់​រាងកាយ និង​ការពារ​រាងកាយ​ទប់​ទល់​ជំងឺ និង​ការ​បង្ក​រោគ​ផ្សេងៗ។ អាហារ​ក្រុម​ពណ៌​បៃតង​រួមមាន ល្ពៅ ប៉េងប៉ោះ ការ៉ុត ក្រូច ល្មុត សណ្តែកកួរ ស្ពៃក្តោប ឪឡឹក ត្របែក ននោង ត្រឡាច ត្រយូងចេក ខ្នុរ ចេក ត្រសក់ ត្រប់ ល្ហុង ម្នាស់ ត្រកួន ស្លឹកម្រុំ ស្លឹកបាស ត្រួយល្ពៅ។ល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T