ដំណឹងសោកសៅ! ខ្សែប្រយុទ្ធឆ្នើមនៅលីគបារាំង ១រូបបានស្លាប់ត្រឹមវ័យ២៣ឆ្នាំដោយសារ….

//s5.kh1.co/a2/a2fa753c6cd89fb0b544904aa59d32fc22b61257.jpg
កីទ្បា

 ០៤-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បារាំង៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Guingamp កីឡាករ Nathael Julan បានទទួលមរណភាពក្នុងវ័យ២៣ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្រោយចាកចេញពីជំរំហ្វឹកហាត់កាលពីថ្ងៃសុក្រម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Nathael Julan
  កីឡាករ Nathael Julan

បើយោងតាមប្រភពព័ត៌មានច្បាស់ការមួយក្នុងប្រទេសបារាំងបានឲ្យដឹងថា ករណីនេះកើតឡើងនៅសង្កាត់ Podric ជិតទីក្រុង Saint-Brieuc ក្នុងតំបន់ Brittany ភាគពាយព្យនៃប្រទេសបារាំង នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣:០០ រសៀល។

Julan ជាយុវជនថ្នាលរបស់ក្លិប AC Le Havre ហើយក្នុងឆ្នាំ២០១៨ រូបគេបានផ្លាស់ទៅចូលរួមជាមួយនឹងក្លិប Guigamp ដែលទើបតែធ្លាក់ទៅលេងនៅលីគលំដាប់ទី២រដូវកាលនេះ។ ក្រោយលេងបាន១ឆ្នាំ ខ្សែប្រយុទ្ធសញ្ជាតិបារាំង ក៏ត្រូវបានក្លិបដាក់ឲ្យក្រុម Valenciennes FC ខ្ចីជើងរយៈពេលពាក់កណ្ដាលរដូវកាល ពោលគឺចាប់ពីខែមករាឆ្នាំ២០១៩ ដល់ ខែមិថុនា ឆ្នាំ២០១៩។

  កីឡាករ Nathael Julan
  កីឡាករ Nathael Julan

គួររម្លឹកផងដែរថា សរុបការបង្ហាញខ្លួនចំនួន៦៨ប្រកួត ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះរកបាន១១គ្រាប់ និង Assist ឲ្យមិត្តរួមក្រុមបាន១ដង៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T