ចូលចិត្តមនុស្សយន្តមែនពិត តែជប៉ុនពិបាករឿងប្រើវាឲ្យ​ធ្វើ​ការ​ដូចមនុស្ស

//s5.kh1.co/dc/dcc5120e61af742e6b63b0a8d8c6443d3c7ff8e8.jpg
បច្ចេកវិទ្យា

 ០៣-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ជប៉ុនជា​ប្រទេសមហា​អំណាច​សេដ្ឋកិច្ចទី៣​របស់ពិភពលោក។ មួយវិញទៀត ប្រទេសនេះ​ក៏ត្រូវ​បាន​​គេ​សរសើរ​មិនដាច់ពីមាត់រឿងស្នាដៃច្នៃមនុស្សយន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាអាចជាហេតុផលមួយដែលជម្រុញឲ្យជប៉ុនចេះតែបន្តច្នៃមនុស្សយន្តឲ្យធ្វើការជំនួសមនុស្សព្រោះថា ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ កំណើនប្រជាជនជប៉ុនហាក់មានការធ្លាក់ចុះ ដែលញ៉ាំងឲ្យខ្វះ​កម្លាំង​​​ពលកម្ម។ ម្យ៉ាងវិញទៀត មែនទែនទៅប្រទេសនេះតែងតែមានមហិច្ឆតា​ច្នៃប្រឌិតនូវ​អ្វីថ្មីៗ​ដើម្បីប្រើប្រាស់ជំនួសកម្លាំងមនុស្ស ដូច្នេះហើយក្រុមហ៊ុននីមួយៗមិនចាំបាច់​លំបាក​ជ្រើសរើស​​បុគ្គលិក ឬកម្មករសន្ធឹកដែលត្រូវចំណាយប្រាក់ខែច្រើននោះដែរ។

https://s5.kh1.co/__image/w=650,h=406,q=100/42/4286d5c4d5401f202c67edce1f1232218eb601a7.jpg

យ៉ាងណាក៏ដោយ ការបង្កើតមនុស្សយន្តច្រើនឡើងៗ មិនបានធ្វើឲ្យក្រុមហ៊ុននីមួយៗក្នុង​ប្រទេស​នេះស្រណុកចិត្ត ដូចការប៉ងប្រាថ្នាគ្រប់ចំណុចនោះទេ។ មិនស្រណុក ត្រង់ថាមនុស្សយន្តមិនអាច​ធ្វើការ​រលូនដូចមនុស្សឡើយ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The New York Times។

សារព័ត៌មានខាងលើបានបន្ថែមថា ក្រុមហ៊ុនទាំងនោះបានរអ៊ូរទាំថា ការងារមួយចំនួន មនុស្សយន្តមិនអាចធ្វើបានត្រឹមត្រូវតាមស្តង់ដារល្អដូចមនុស្សពិតឡើយ។ ឧទាហរណ៍ដូចជាការចិតដំឡូងបារាំង មុនផលិតផលសម្រេច ដំឡូងមានសំបករាក់ ឬជ្រៅ​(ភ្នែកដំឡូង) ដែលត្រូវការចិតចេញ។ ប៉ុន្តែពេលមនុស្សយន្តធ្វើការ វាមើលមិនដឹងថាមួយ​ណា​ជាភ្នែកដំឡូងឡើយ។ អឹចឹងហើយ វាក៏ចិត្តសាច់ល្អៗចោលអស់ ដែលធ្វើឲ្យបុគ្គលិកមានការ​លំបាក​ទៅវិញទេ​ ព្រោះថាមានការប៉ះពាល់ដល់ដំណើរការការងារ។ ហើយនៅមានបញ្ហាខុសៗគ្នា​ផ្សេងៗ​ជាច្រើនទៀត។

https://s5.kh1.co/__image/w=650,h=434,q=100/dc/dcc5120e61af742e6b63b0a8d8c6443d3c7ff8e8.jpg

នោះជារឿងដែលម្ចាស់ក្រុមហ៊ុនជាច្រើននៅតែមានការព្រួយបារម្ភនៅឡើយ។​ ព្រោះស្តង់ដារ​មនុស្ស​យន្ត មិនអាចដើរតួនាទីការងារជំនួសមនុស្សបានល្អនៅក្នុងលក្ខខណ្ឌរាប់មិនអស់។

ទោះជាយ៉ាងនេះក្តី មានក្រុមហ៊ុនជប៉ុនមិនតិចទេ ដែលនៅតែបន្តផលិត និងប្រើប្រាស់មនុស្ស​យន្ត។ ពួកគេមានសុទិដ្ឋិនិយមថា មនុស្សយន្តអាចធ្វើការបានឆាប់រហ័ស និងផ្តល់ផលិតផល​ការងារបានច្រើនសន្ធឹកដែលផ្តល់ផលចំណេញលើសលប់ដល់ស្ថាប័នបានច្រើនជាងកម្លាំងមនុស្ស៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T