ចង់ដាច់ផ្ងារ! ឃើញអ្នកជិតខាងព្យួរអក្សរលើបង្អួចស្មានថាជាសញ្ញាសុំជំនួយ ខំទូរសព្ទទៅប៉ូលិស ដល់ចុងក្រោយទើបដឹងហួសចិត្តហ្មង

//s5.kh1.co/74/74489452a6307d62bbf08b47d8108e9a2aa44809.jpg
សង្គម

 ០៥-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ចិន៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ បុរសម្នាក់រស់នៅក្នុងទីក្រុង Guiyang បានទូរស័ព្ទទៅប្ដឹងប៉ូលិស បន្ទាប់ពីឃើញសញ្ញាសុំជំនួយពីអ្នកជិតខាងដែលនៅអគារផ្សេងមួយទៀតជាន់ទី១៩។ សញ្ញាដែលគាត់បានឃើញនោះគឺជាអក្សរ SOS ព្យួរនៅលើបង្អួច ដែលមានន័យថាកំពុងជួបទុក្ខព្រួយ និងរកសុំជំនួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីក្រុមប៉ូលិសចុះទៅដល់ទីតាំងផ្ទាល់រួចមក បានយដឹងថា ស្ត្រីដែលជាម្ចាស់ផ្ទះមិនបានរងគ្រោះ ឬមានបញ្ហាអ្វីឡើយ។ ចំពោះសញ្ញាអក្សរ SOS ដែលបានឃើញនោះគឺជាប៉េងប៉ោងព្យួរសម្រាប់អបអរឆ្នាំថ្មីប៉ុណ្ណោះ។ ដំបូងឡើយប៉េងប៉ោងទាំងអស់មានចំនួន៤ ដោយរៀបចេញជាជួរឆ្នាំ២០២០ (2020) តែប៉េងប៉ោងលេខ០ បានធ្លាយខ្យល់មួយបាត់ទៅ។ បើមើលពីខាងក្រៅបង្អួចលេខ ២០២ (202) នឹងចេញជាបញ្ច្រាសទៅជាអក្សរ SOS ដែលបណ្ដាលឲ្យបុរសនោះភាន់ច្រឡំ។

ស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងដែរថា គាត់គឺជាអ្នកមើលថែទាំក្មេងៗ និងបានយកប៉េងប៉ោងពីកន្លែងធ្វើការទៅព្យួរនៅលើបង្អួចដើម្បីតុបតែងលម្អប៉ុណ្ណោះ។

ជុំវិញរឿងរ៉ាវខាងលើ បើទោះបីជាការយល់ច្រឡំក៏ពិតមែន ក៏ប៉ូលិសកោតសរសើរចំពោះបុរសខាងលើដែលមានចិត្តជួយយកអាសារអ្នកជិតខាងភ្លាមៗបែបនេះដែរ។ ចំណែកស្ត្រីដែលជាម្ចាស់ផ្ទះបានយកប៉េងប៉ោងដែលនៅសេសសល់ចេញ ចៀសវាងអ្នកជិតខាងផ្សេងៗទៀតយល់ច្រឡំអីចឹងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ប៉េងប៉ោងដែលមើលពីក្នុងផ្ទះ
ប៉េងប៉ោងដែលមើលពីក្នុងផ្ទះ
ប៉េងប៉ោងមើលពីក្រៅបង្អួចចេញជាអក្សរ SOS
ប៉េងប៉ោងមើលពីក្រៅបង្អួចចេញជាអក្សរ SOS
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៤ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T