បុរាណវិទូ៖ រកឃើញរូប​សំណាក់អ្នកចម្បាំង​​​បុរាណ ដែលមានអាយុកាល​ជាង២០០០ឆ្នាំ​ (មានវីដេអូ)

//s5.kh1.co/e9/e9c80cc68bfa5b6fb8b19058384077a6cd5dd5cb.jpg
សង្គម

 ០៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

​ចិន៖ រូបសំណាក់អ្នកចម្បាំង​សម័យបុរាណ២២០នាក់ថ្មីទៀត ​ត្រូវបានរកឃើញដោយក្រុមបុរាណវិទូចិន​​ស្ថិតនៅក្រោមផ្នូររបស់អធិរាជ ឈិនស៊ឺហួង ដែលជាអធិរាជចិនដំបូងបង្អស់​។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកបុរាណវិទ្យាក៏បានរកឃើញសេះដីឥដ្ឋចំនួន១២ ដែលនៅសល់​ទាំងរទេះចំនួន២រួមទាំងដាវលង្ហិន ធ្នូ​និងខែល​នៅ​ទីនោះ។ ការរកឃើញ​នេះត្រូវបានប្រកាសដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua ដែលបានធ្វើឡើងក្នុងកំឡុងពេល​​ធ្វើកំណាយរណ្តៅលេខ១នៅក្នុងតំបន់មួយដែលមានទំហំ ៤០០ ម៉ែត្រក្រឡា។

កងទ័ព​បុរាណ Terracotta
កងទ័ព​បុរាណ Terracotta

លោក Shen Maosheng ដែលបានដឹកនាំធ្វើកំណាយនេះបានលើកឡើងថា ភាគច្រើននៃអ្នកប្រយុទ្ធដែលទើបនឹងរកឃើញថ្មីអាចត្រូវបានបែងចែកជាពីរក្រុម។ ក្រុមមួយកំពុងកាន់​ដំបងវែង រីឯក្រុមមួយទៀតកាន់ធ្នូ។

កងទ័ព​បុរាណ Terracotta ត្រូវបានកសាងឡើងប្រហែល ២២០០ ឆ្នាំមុន ដោយមនុស្សជំនាន់នោះមានជំនឿថាអាចការពារព្រះចៅអធិរាជ ឈិនស៊ឺហួង ​ក្រោយពេលស្លាប់។ កងទ័ពដែលរួមមានទាហានប្រមាណ៨០០០នាក់ ​សេះជាង៥០០ក្បាល និងរទេះសេះ១៣០ ​ត្រូវបានប្រមូលផ្តុំនៅក្នុងរណ្តៅធំៗ៣ នៅជិតព្រះបរមរាជវាំងរបស់អធិរាជ។

រូបសំណាក់កងទ័ព​បុរាណ​ក្នុងរាជកាលឈិន
រូបសំណាក់កងទ័ព​បុរាណ​ក្នុងរាជកាលឈិន

វាត្រូវបានរកឃើញដំបូងនៅឆ្នាំ ១៩៧៤ ដោយកសិករ​នៅភាគពាយព្យប្រទេសចិន។ ​ក្នុងការធ្វើកំណាយនោះទៀតសោត វាក៏បានបង្ហាញពីទីតាំងដ៏ធំ​របស់ទាហានរាប់ពាន់នាក់ ដែលទាហាននីមួយៗមានលក្ខណៈ​រៀងៗខ្លួន។ ផ្នូរ​របស់អធិរាជត្រូវបានគេជឿថាមានទំហំប្រហែល៩ម៉ែត្រការ៉េ ​ដោយមានទាំងកងទ័ពបុរាណ Terracotta ​រួមជាមួយនឹងកម្មករនិងសិប្បករផងដែរ។​ សំណង់នេះត្រូវបានគេជឿជាក់ថាបានចំណាយពេលសាងសង់អស់រយៈពេលប្រហែលជា ៣០ ឆ្នាំ។

រូបសំណាក់កងទ័ព​បុរាណ​ក្នុងរាជកាលឈិន
រូបសំណាក់កងទ័ព​បុរាណ​ក្នុងរាជកាលឈិន

អ្នកបុរាណវិទ្យាបាន​ធ្វើកំណាយថ្មីមួយនៅរណ្តៅលេខ១ដដែល។ អ្នកចម្បាំងថ្មី២០០ នាក់ត្រូវបានរកឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនេះ។ គម្រោងនេះមានគោលបំណងស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រព័ន្ធ​យោធានិងឧបករណ៍ដែលប្រើដោយកងទ័ពក្នុងរាជវង្សឈិន។

យោងតាមគេហទំព័រសារព័ត៌មាន Xinhua បានឱ្យដឹងទៀតថា រណ្តៅលេខ១ មានផ្ទុកអ្នកចម្បាំងនិងសេះចំនួន៦០០០ ​ហើយគេបានប៉ានស្មានថារណ្តៅនោះមានប្រវែងជាង២២៨​ម៉ែត្រនិងទទឹងជាង៦០ម៉ែត្រ។

រូបសំណាក់កងទ័ព​បុរាណ​ក្នុងរាជកាលឈិន
រូបសំណាក់កងទ័ព​បុរាណ​ក្នុងរាជកាលឈិន

អ្នកវិទ្យាសាស្ត្រនៅតែបន្តធ្វើការស្រាវជ្រាវ ដើម្បីស្វែងយល់ពីរបៀបនៃការបង្កើតកងទ័ពដ៏ធំនេះ។ គួររម្លឹកថាកាលពីឆ្នាំមុនក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោក Marcos Martinon-Torres មកពីដេប៉ាតឺម៉ង់បុរាណវិទ្យានៃសាកលវិទ្យាល័យ Cambridge ចក្រភពអង់គ្លេសបានប្រកាសថា អាវុធនៅទីតាំងនោះត្រូវបានរក្សាទុកយ៉ាងល្អគួរឱ្យកត់សម្គាល់ ហើយស្ថានភាពធម្មជាតិនៅក្នុងរណ្តៅដែល​ត្រូវបានគេកប់យ៉ាងល្អបំផុតមានអ្នកស្រាវជ្រាវខ្លះទៀតបានលើកឡើងថា មនុស្សជំនាន់នោះប្រហែលជា​អាចយល់ដឹងពីបច្ចេកវិទ្យាជឿនលឿនមួយចំនួន​ដែលអាចការពារពីភាព​សឹករិចរិលអាវុធទាំងនោះបាន។

រូបសំណាក់កងទ័ព​បុរាណ​ក្នុងរាជកាលឈិន
រូបសំណាក់កងទ័ព​បុរាណ​ក្នុងរាជកាលឈិន

​កំឡុងពេលដែលរាជវង្សឈិន​​បង្កើតឡើងបាន​រយៈពេល​១៥ ឆ្នាំ ​វាគឺជាលើកដំបូងបង្អស់ដែលប្រទេសចិន​បានគ្រប់គ្រង​និងបង្រួបបង្រួមប្រទេស។ ហើយ​កងទ័ពបុរាណ Terracotta និងអធិរាជ Qin Shi Huang គឺជាអ្នកទទួលខុសត្រូវលើការចាប់ផ្តើមសាងសង់មហាកំផែងប្រទេសចិន​ផងដែរ៕

ធ្នូរដែលបានរកឃើញក្នុងពេលធ្វើដំណាយ
ធ្នូរដែលបានរកឃើញក្នុងពេលធ្វើដំណាយ
អូដ្ឋមាសត្រូវបានរកឃើញក្នុងកំឡុងពេលចុងក្រោយនៃការធ្វើកំណាយនៅឯផ្នូរនៃអធិរាជ​
អូដ្ឋមាសត្រូវបានរកឃើញក្នុងកំឡុងពេលចុងក្រោយនៃការធ្វើកំណាយនៅឯផ្នូរនៃអធិរាជ​
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T