Chelsea ចូលខ្លួនប្រជែងជាមួយ West Ham ស្រវ៉ាយកជម្រើសជាតិប្រេស៊ីល១រូបស៊ុតបាន៣៤គ្រាប់រដូវកាលមុន

//s5.kh1.co/24/24f097c060ceb5a901ab95f9149a0eed7ea77d3f.jpg
កីទ្បា

 ០៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់កាសែត​ The Sun បានឲ្យដឹងថា ក្លិបតោខៀវ Chelsea មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ របស់ក្លិប Inter Milan កីឡាករ Gabriel Barbosa ដែលទើបតែបញ្ចប់កុងត្រាខ្ចីជើងជាមួយនឹងក្រុម Flamengo កាលពីពេលថ្មីៗនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Gabriel Barbosa
  កីឡាករ Gabriel Barbosa

Barbosa ត្រូវបានក្លិប Inter Milan ដាក់ឲ្យក្លិប Flamengo ខ្ចីជើងកាលពីខែមករាឆ្នាំ២០១៨។ យ៉ាងណា ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយរយៈពេល១ឆ្នាំជាមួយក្រុម Flamego រូបគេស៊ុតបញ្ចូលទីបាន ៣៤គ្រាប់ និងជាប់ជា Top Scorer នៅលីគកំពូលប្រេស៊ីល Serie A។ មិនត្រឹមតែប៉ុណ្ណោះ រូបគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយក្រុម Flamego ឈ្នះពានលីគកំពូល និងពាន Copa Libertadores រដូវកាល២០១៨/១៩ ថែមទៀតផង។

កីឡាករ Gabriel Barbosa
កីឡាករ Gabriel Barbosa

ប្រភពដដែលបានបន្ថែមទៀតថាក្រុមតោខៀវនឹងត្រូវប្រជែងជាមួយនឹងក្រុម West Ham​ ក្នុងការចុះកុងត្រាយកជម្រើសជាតិប្រេស៊ីលរូបនេះ ខណៈក្រុមញញួរយក្សត្រូវបានគេរាយការណ៍ថា ធ្លាប់បញ្ជូនភ្នាក់ងារឃ្លាំមើលកីឡាករទៅតាមដានពីទម្រង់លេងរបស់ Barbosa កំឡុងពេលក្រុម Flamengo ប្រកួតជាមួយក្រុម Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្លិប World Cup។

យ៉ាងណាមិញកាសែត The 90Min បានអះអាងថា West Ham គ្រោងដាក់សំណើ២០លានអឺរ៉ូ(ឬប្រមាណ២២លានដុល្លារអាមរិក) បូករួមជាមួយនឹងប្រាក់បន្ថែមលើកទឹកចិត្តជាច្រើនទៀត ទៅដល់​ Inter Milan ក្នុងការដេញថ្លៃយកម្ចាស់ស្បែកជើងមាសលីគប្រេស៊ីល Serie A រដូវកាលមុនរូបនេះ។

កីឡាករ Gabriel Barbosa លើកពាន Copa Libertadores
កីឡាករ Gabriel Barbosa លើកពាន Copa Libertadores

គួរឲ្យដឹងដែរថាក្រៅពីក្លិបទាំងពីរខាងលើ ក្នុងនោះក្លិបមាន់ខ្នាយមាស Tottenham Hotspur និងក្រុមកាំភ្លើងធំ Arsenal ក៏ចាប់អារ្មណ៍ចង់បាន Barbosa ក្នុងខែមករានេះផងដែរ៕

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T