ឃើញដំរីស្លូត យករំពាត់ទៅវាយគូទវា ស្រាប់តែវាផ្ទុះកំហឹង ដេញតាមជល់ពេញវាលស្រែ (មានវីដេអូ)

//s5.kh1.co/bb/bb9b1425f139d96aa07589bc1495012531ba2ae4.jpg
សង្គម

 ០៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌា៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ដំរីមួយក្បាល នៅឯតំបន់ Mayurbhanj ភាគខាងកើតនៃប្រទេសឥណ្ឌា បានដេញតាមជល់អ្នកភូមិពេញវាលស្រែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូឃ្លីបបានបង្ហាញឲ្យឃើញថា អ្នកភូមិប្រមាណជា៥ទៅ៦នាក់ បានស្រែកដេញដំរីចេញពីវាលស្រែ។ បន្ទាប់មក មានបុរសម្នាក់បានយករំពាត់ទៅវាយលើគូទដំរីដើម្បីឲ្យដើរលឿន ដែលបណ្ដាលឲ្យវាខឹង បកទៅក្រោយដេញតាមជល់គាត់វិញ។ ក្រោយពីឃើញអ្នកភូមិផ្សេងទៀតកំពុងរត់ ស្រាប់តែដំរីដេញតាមជល់ពេញវាលស្រែដោយមិនរើសមុខតែម្ដង។

អ្នកភូមិម្នាក់បានឲ្យដឹងថា ដំរីមួយក្បាលនោះបានដើរពាសពេញវាលស្រែ និងបំផ្លាញដំណាំស្រូវ ទើបអ្នកភូមិនាំគ្នាដេញវាដូច្នេះ។

ជុំវិញរឿងរ៉ាវខាងលើ ត្រូវបានរាយការណ៍ទៅខាងភ្នាក់ងារការពារសត្វព្រៃក្នុងតំបន់ ហើយលោក Subhendu Mallik ដែលជាប្រធានធ្វើការនៅទីនោះ បានដាស់តឿនទៅដល់អ្នកភូមិទាំងអស់មិនគួរនៅក្បែរដំរី ចៀសវាងមានគ្រោះថ្នាក់ផ្សេងៗកើតឡើង៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

បុរសម្នាក់វាយគូទដំរី
បុរសម្នាក់វាយគូទដំរី
ដំរីកំពុងដេញតាមជល់
ដំរីកំពុងដេញតាមជល់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T