សោកស្តាយផង បញ្ជីឈ្មោះតារាប្រុសសង្ហាទាំង១០០ ប្រចាំឆ្នាំ២០១៩​ គ្មានឈ្មោះJustin អីម៉ាញិប!

//s5.kh1.co/35/35dece626ac9e5135a4e26eeb38daff8ce8d6710.jpg
តារា & កម្សាន្ដ

 ០៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ប្រិយមិត្តស្ទើរតែទូទាំងពិភពលោក ប្រាកដជាបានជ្រាបហើយថា កាលពីមួយរយៈពេលធំមុននេះ សភាពរូបរាងកាយនិងសម្រស់របស់ កំពូលតារាចម្រៀងប្រុស Justin Bieber បានធ្លាក់ដុនដាបជាខ្លាំង ដោយលោកមិនមើលថែសម្រស់រូបរាងកាយរបស់ខ្លួន ស្លៀកពាក់តោកយាក សក់វែងរញ៉េរញ៉ៃ មុខមុន សភាពដ៏សែនពិបាកមើលបំផុត រហូតតែងតែត្រូវបានខាងសារព៏ត៌មាន តាមប្រមាញ់រូបថតយកមកចុះផ្សាយ និងតែងតែទទួលបានការសើចចំអកពីមហាជន មិនតិចនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber
Justin Bieber

មិនតែប៉ុណ្ណោះ យោងតាមការចុះផ្សាយបញ្ជីឈ្មោះ TC Candle «តារាប្រុសដ៏ស្រស់សង្ហាដាច់គេទាំង១០០នាក់ ទូទាំងពិភពលោក ប្រចាំឆ្នាំ ២០១៩» នេះ គឺគេមិនបានសង្កេតឃើញឈ្មោះរបស់ Justin មាននៅក្នុងនោះអ្វីបន្តិចឡើយ ពោលគឺលោកមានធ្លាក់ឈ្មោះចេញពីបញ្ជីតែម្តង សូម្បីតែក្នុងចំណោមតារាប្រុសសង្ហាទាំង១០០នាក់នេះ ក៏គ្មានឈ្មោះរបស់លោកផងដែរ។

https://s5.kh1.co/__image/w=650,h=867,q=100/d8/d89ff902d44e23a9f651acbe984c7b18ce1f8aa8.jpg

តួយ៉ាងលទ្ធផលទាំងនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រមានការសោកស្តាយមិនតិចនោះដែរ គឺពួកគេសោកស្តាយនូវភាពសង្ហារបស់ Justin កាលពីប៉ុន្មានឆ្នាំមុន ដែលតែងតែធ្វើឲ្យនារីគ្រប់គ្នាលង់ស្រលាញ់ និងតែងតែជាប់ក្នុងបញ្ជីឈ្មោះប្រុសស្អាតជានិច្ច ប៉ុន្តែនៅពេលអ្វីដែលត្រូវបានផ្លាស់ប្តូរស្រឡះ លោកបានប្រែខ្លួនឯងទៅជា៣៦០ ដឺក្រ សឹងតែធ្វើឲ្យមហាជនមិនអាចទទួលយកបានពីសភាពរូបរាងរបស់លោក។

Justin Bieber
Justin Bieber

ដោយឡែកទោះជាយ៉ាងណា បន្ទាប់ពីបានរៀបការជាមួយនឹងតារាម៉ូដែល Hailey Bieber គឺគ្រប់គ្នាសង្កេតឃើញថា Justin ហាក់បីដូចជាចាប់ផ្តើមកែប្រែខ្លួនឯងជាថ្មី ស្លៀកពាក់ស្អាតបាត និងចេះមើលថែរូបរាងខ្លួនឯងជាងមុនផងដែរ។ ហើយអ្នកគាំទ្រក៏សង្ឃឹមថា នៅក្នុងឆ្នាំ២០២០នេះ Justin នឹងវិលត្រឡប់មកឈរឈ្មោះក្នុងតារាង «តារាប្រុសដ៏ស្រស់សង្ហាដាច់គេទាំង១០០នាក់ ទូទាំងពិភពលោក ប្រចាំឆ្នាំ ២០២០» ជាថ្មីម្តងទៀតផងដែរ៕

Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber ក្រោយពេលរៀបការជាមួយ Hailey
Justin Bieber ក្រោយពេលរៀបការជាមួយ Hailey
Justin Bieber ក្រោយពេលរៀបការជាមួយ Hailey
Justin Bieber ក្រោយពេលរៀបការជាមួយ Hailey
Justin Bieber ក្រោយពេលរៀបការជាមួយ Hailey
Justin Bieber ក្រោយពេលរៀបការជាមួយ Hailey
Justin Bieber ក្រោយពេលរៀបការជាមួយ Hailey
Justin Bieber ក្រោយពេលរៀបការជាមួយ Hailey
Justin Bieber ក្រោយពេលរៀបការជាមួយ Hailey
Justin Bieber ក្រោយពេលរៀបការជាមួយ Hailey
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T