ដំណឹងសោកសៅ! អតីតកីឡាករជោគជាំនៅលីគអង់គ្លេសមួយរូបបានស្លាប់ត្រឹមវ័យ៣៩ឆ្នាំក្នុងថ្ងៃឆ្លងឆ្នាំ

//s5.kh1.co/0b/0bfb26aabd433cba751a8e303f46481ec2c78c1e.jpg
កីទ្បា

 ០៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

វេល៖ អតីតខ្សែការពារក្រុម Cardiff City លោក Chris Barker ត្រូវបានប៉ូលីសនៅ South Wales បញ្ជាក់ថាបានស្លាប់ក្នុងវ័យ៣៩ឆ្នាំ ខណៈសាកសពត្រូវបានគេរកឃើញក្នុងគេហដ្ឋានរបស់គាត់ នៅទីក្រុង Cardiff វេលាម៉ោង២រសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Chris Barker
  លោក Chris Barker

សម្រាប់ករណីនេះ ខាងប៉ូលីសមិនទាន់បានបញ្ជាក់ពីមូលហេតុនៃការស្លាប់នៅឡើយទេ ដោយកំពុងស្ថិតក្នុងការតាមដាននិងធ្វើកោសល្យវិច្ច័យ។

Barker ធ្លាប់លេងឲ្យក្លិបជាច្រើននៅលីគប្រទេសអង់គ្លេស ដូចជា Cardiff City, Queen Park Ranger, Stok City, Colchester United, Plymouth, Southend United និង Aldershot Town។

  លោក Chris Barker កាលនៅជាកីឡាករ Stoke City
  លោក Chris Barker កាលនៅជាកីឡាករ Stoke City

ក្នុងនាមជាខ្សែការពារ លោកធ្លាប់បង្ហាញខ្លួនច្រើនជាង៥០០ប្រកួត ស៊ុតបញ្ចូលទីបាន៤គ្រាប់ និង Assist ឲ្យមិត្តរួមក្រុមបាន ១៤ដង។

គួររម្លឹកផងដែរថា លោក Barker បានព្យួរស្បែកជើង ចូលនិវត្តន៍ពីវិស័យបាល់ទាត់ កាលពីឆ្នាំ២០១៦ ក្នុងវ័យ៣៥ឆ្នាំ ខណៈក្លិបចុងក្រោយបង្អស់ដែលលោកលេងឲ្យគឺក្លិប Aldershot Town បច្ចុប្បន្នស្ថិតក្នុងលីគលំដាប់ទី៥នៅប្រទេសអង់គ្លេស៕

  លោក Chris Barker
  លោក Chris Barker

ប្រភពbbc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T