Man UTD ដាក់គោលដៅយកកីឡាករ ២រូបនេះ នៅទីផ្សារខែមករាឆ្នាំ២០២០

//s5.kh1.co/36/3619ebbb67f759fab66bdc2f65f58243c325700a.jpg
កីទ្បា

 ០៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមបិសាចក្រហម Manchester United បានដាក់គោលដៅនាំចូលកីឡាករចំនួន ២រូបនៅទីផ្សាររដូវរងាឆ្នាំនេះគឺកីឡាករ Jack Grealish របស់ Aston Villa និងកីឡាករ James Maddison របស់ Leicester City។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Independent អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer បាននឹងកំពុងតែសម្លឹងមើលកម្លាំងបន្ថែមមកពង្រឹងនៅតំបន់បម្រើ ខណៈបច្ចុប្បន្ន Paul Pogba និង Scott McTominay កំពុងតែមានបញ្ហារបួស និងមិនអាចជួយក្រុមបាន។ ដើម្បីដោះស្រាយនូវបញ្ហានេះ បុរសសញ្ជាតិន័រវែសអាចនឹងនាំចូលខ្សែបម្រើម្នាក់ឬច្រើននៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។

ភ្នាក់ងារសារព័ត៌មានរបស់ប្រទេសអង់គ្លេសបានរាយការណ៍មកថា Grealish និង Maddison គឺជាគោលដៅកីឡាករសំខាន់ពីររូបរបស់លោក Ole នៅក្នុងទីផ្សារខែមករា។ ពួកគេទាំងពីររូបសុទ្ធតែធ្វើបានល្អជាមួយក្លិបរៀងៗខ្លួន។ Greahlish មានវ័យ២៤ឆ្នាំ រដូវកាលនេះចូលលេងឲ្យ Aston Villa បាន២១ប្រកួត រកបាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៦លើក។ ខណៈកីឡាករវ័យ២៣ឆ្នាំ Maddison ឯណេះវិញ រកបាន ៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី២៣ដង ពីការបង្ហាញខ្លួនឲ្យ Leicester City ចំនួន២៣ប្រកួតនៅរដូវកាលនេះ។

ជាមួយគ្នានេះផងដែរ កាលពីដើមសប្ដាហ៍លោក Ole Gunnar Solskjaer ក៏បានចេញមុខនិយាយបញ្ជាក់ថា Manchester United កំពុងតែស្វះស្វែងនាំចូលកីឡាករ១នាក់ ឬ២នាក់ទៀត នៅទីផ្សារលើកនេះ ដើម្បីមកបំពេញបន្ថែមកន្លែងខ្វះខាត៕

កីឡាករ Jack Grealish
កីឡាករ Jack Grealish
កីឡាករ James Maddison
កីឡាករ James Maddison

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T