ក្រុមហ៊ុន Nokia កំពុងព្យាយាមទប់ស្កាត់គ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដោយប្រើប្រាស់ដ្រូន

//s5.kh1.co/69/69dde595d08f3599351c94d867143d112f1737c7.jpeg
បច្ចេកវិទ្យា

 ០៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ សេនដៃ គឺជាទីក្រុងស្ថិតនៅភាគកណ្តាល​នៃតំបន់ តូហូគូ របស់ជប៉ុន​។ វាជាទីក្រុងមួយដែលមានប្រជាជនចំនួន១លាននាក់ ត្រូវបាន​វាយប្រហារដោយសាររលកយក្សស៊ូណាមិ ដែលបង្កឡើងដោយការរញ្ជួយដីដ៏ធំនៅជប៉ុន​កាលពីឆ្នាំ ២០១១ ។ ដោយសារសោកនាដកម្មនេះហើយ ទើបទីក្រុងសេនដៃ កំពុងធ្វើការងារយ៉ាង​ដុតដៃដុតជើង​ដើម្បីដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងកំពុងអភិវឌ្ឍគម្រោងជាច្រើនជាមួយដៃគូអន្តរជាតិក្នុងន័យកាត់បន្ថយកម្រិតហានិភ័យនៃគ្រោះមហន្តរាយដូចជារលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដី។ ហើយក្រុមហ៊ុនមួយក្នុងចំណោមនោះគឺក្រុមហ៊ុនទូរគមនាគមន៍ហ្វាំងឡង់ Nokia ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ ក្រុមហ៊ុន Nokia បាន​តម្លើងបណ្តាញអ៊ីនធឺណិត LTE ​នៅក្នុងទីក្រុងសេនដៃ ហើយគ្រោងនឹងតាមដាន​គ្រោះមហន្តរាយពីខាងលើអាកាស ហើយជូនដំណឹងភ្លាមៗតាមរយៈកាមេរ៉ា HD និង​​​ឧបករណ៍ចាប់រលកសញ្ញា​ដែលគេបំពាក់នៅលើដ្រូន គួបផ្សំជាមួយនឹងឧបករណ៍បំពងសំឡេង។ ក្រុមហ៊ុនហ្វាំងឡង់​បានសាកល្បងការហោះហើរនៅតាមតំបន់ឆ្នេរ​ ដែល​រងការវាយប្រហារដោយរលកយក្សស៊ូណាមិ។ វាបានបង្ហាញថាការប្រើបណ្តាញអ៊ីនធឺណិត LTE ដើម្បីប្រាស្រ័យទាក់ទងគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពនៃការលើកកម្ពស់ការយល់ដឹងនិងដើម្បីបញ្ចៀសផលប៉ះពាល់ដល់ប្រជាជន​កំឡុងពេលមានគ្រោះមហន្តរាយមកដល់។ ជាមួយនឹងការអនុវត្តលើការពិសោធន៍ចាប់រលកយក្សស៊ូណាមិ ក្រុមហ៊ុន Nokia អាចបញ្ជូនសារព្រមានទៅកាន់ប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរតាមរយៈឧបករណ៍ដ្រូន។ ​

អភិបាលក្រុងសេនដៃ លោក Kazuko Kohri បានថ្លែងថា ​​ដ្រូន​នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសុវត្ថិភាព​ក្នុងទីក្រុងសេនដៃនិងតំបន់ជុំវិញ។ លោក Koh Kohri បាន​បន្ថែមថា “ដ្រូនអាចជួយយើងក្នុងការ​ផ្តល់ព័ត៌មានដល់ប្រជាជននៅតាមតំបន់ ដែលទទួលរងគ្រោះមហន្តរាយបានយ៉ាងឆាប់រហ័ស។ ពួកគេមានសេចក្តីរំភើបចំពោះភាពជាដៃគូរបស់ពួកគេជាមួយក្រុមហ៊ុន Nokia ។

លោក John Harrington ប្រធានក្រុមហ៊ុន Nokia ​បានមានប្រសាសន៍ថា “ យើងចង់បង្ហាញថា ​ដ្រូននិងបណ្តាញ LTE ឯកជនអាច​ប្រើប្រាស់សម្រាប់ចៀសវាងគ្រោះមហន្តរាយបាន”៕

Nokia ប្រើប្រាស់ដ្រូនដើម្បីចាប់រលកសញ្ញាមុនពេលគ្រោះមហន្តកើតឡើង
Nokia ប្រើប្រាស់ដ្រូនដើម្បីចាប់រលកសញ្ញាមុនពេលគ្រោះមហន្តកើតឡើង
Nokia ប្រើប្រាស់ដ្រូនដើម្បីចាប់រលកសញ្ញាមុនពេលគ្រោះមហន្តកើតឡើង<br>
Nokia ប្រើប្រាស់ដ្រូនដើម្បីចាប់រលកសញ្ញាមុនពេលគ្រោះមហន្តកើតឡើង
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T