ឈ្នះម៉ូតូហុងដាឌ្រីម 2019 ពីកម្មវិធី កោសឈ្នះ! កោសឈ្នះ! ឈ្នះ100%! របស់ក្រុមហ៊ុន ស្មាត អាស្យាតា (មានវីដេអូ)​

//s5.kh1.co/f7/f7f6de89bae7df1721c9882aef6b4b5d4f783564.jpg
សង្គម

 ០៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាន់តែពិសេសថែមទៀត ក្រុមហ៊ុនស្មាត អាស្យាតា បានផ្ដល់រង្វាន់មូ៉តូហុងដាឌ្រីមចំនួនពីររង្វាន់ ដល់អ្នកមានសំណាងទាំងពីររូប ដោយគ្រាន់តែធ្វើការកោសកាតបញ្ចូលទឹកប្រាក់ ចំនួន ៥,០០០ រៀល និង​ ១០,០០០ រៀល ពី​កម្មវិធី កោសឈ្នះ! កោសឈ្នះ! ឈ្នះ100%! របស់ក្រុមហ៊ុន ស្មាត អាស្យាតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម 2019 
អ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម 2019 

អ្នកនាង ផុន ផល្លី មកពីភ្នំពេញដែលទទួលបានរង្វាន់មូ៉តូហុងដា បានថ្លែងថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលគាត់កោសកាតស្មាត ដែលរំពេចនោះគាត់បានឃើញរូបម៉ូតូហុងដាឌ្រីម២០១៩ នៅលើក្រដាសកោស។

ផលី្ល បាននិយាយថា៖

« ខ្ញុំបានដឹងថា ស្មាតផ្ដល់រង្វាន់តាំងពីដំបូងនៅតាមបណ្ដាញសង្គម តែភ្ញាក់ផ្អើលខ្លាំងដែលបានឃើញរូបម៉ូតូ ហើយក៏តេទៅសួរ ក្រុមហ៊ុនក៏បញ្ជាក់ថាពិតជាបានទទួលរង្វាន់មែន។ និយាយទៅគឺថាសប្បាយចិត្ត ដែលប្រើប្រាស់សេវាទូរស័ព្ទល្អហើយ អាចឈ្នះរង្វាន់ថែមទៀតផង។»

សម្តីរបស់ អ្នកនាង ផុន ផល្លី 
អ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម 2019 
អ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម 2019 

លោក គួយ ណាំ មកពីខេត្តព្រៃវែងក៏ជាអតិថិជនមួយរូបផងដែរ ដែលទទួលបានរង្វាន់ម៉ូតូតាមរយៈការកោសកាតនេះ។ លោក ណាំ បានផ្ដាំដល់អ្នកប្រើប្រាស់សេវាទូរស័ព្ទដៃស្មាតទាំងអស់ ឲ្យប្រើកោសកាត ៥,០០០៛ និង​ ១០,០០០៛ ដើម្បីទទួលបានឱកាសឈ្នះទាំងអស់គ្នា​។

អ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម 2019 
អ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម 2019 

នេះជាអតិថិជនទីពីរ និងទីបី ដែលទទួលបានម៉ូតូពីកម្មវិធី កោសឈ្នះ! កោសឈ្នះ! ឈ្នះ100%! របស់ក្រុមហ៊ុន ស្មាត អាស្យាតា។ កន្លងមកក៏បានអ្នកឈ្នះរង្វាន់ ទូរស័ព្ទដៃ Oppo Reno Oppo F11 Pro Smart Prime II និងSmart @Home ជាច្រើនដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងបញ្ចប់នៅចុងខែកុម្ភៈ ដូច្នេះកុំភ្លេចកោសកាតឥឡូវនេះ ដើម្បីឈ្នះ ១០០% ជាមួយរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់រួមមានម៉ូតូ Honda Dream 2019 10 រង្វាន់ ទូរស័ព្ទ OPPO Reno 10x Zoom ចំនួន ២០ រង្វាន់ OPPO F11 Pro ចំនួន ៥០ រង្វាន់ គម្រោង Smart @Home Standard  ៣ខែ ចំនួន ១០០ រង្វាន់ ទូរស័ព្ទ Smart Prime II ចំនួន ៥០០ រង្វាន់ និងរង្វាន់ជាច្រើនទៀត។​​ គាំទ្រលុយរៀលខ្មែរ ទិញកាតកោស ៥,០០០៛ និង ១០,០០០៛ ឥឡូវនេះ៕​

អ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម 2019 
អ្នកឈ្នះរង្វាន់ម៉ូតូហុងដាឌ្រីម 2019 
វីដេអូ
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T