Carrick ចង់ឲ្យ Man UTD ជះលុយទិញខ្សែបម្រើវ័យក្មេងរូបនេះ ដើម្បីស្ដារបញ្ហាលំបាកមួយរបស់ក្រុម

//s5.kh1.co/38/3865442cc61f82f0502f49d4e3ace379e0f10ced.jpg
កីទ្បា

 ០៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ជំនួយការគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Michael Carrick បានជំរុញឲ្យអ្នកចាត់ការទូទៅសញ្ជាតិន័រវែសលោក Ole Gunnar Solkjaer ចុះកុងត្រាយកខ្សែបម្រើវ័យ២២ឆ្នាំរបស់ក្លិបសារិកាព្រៃ Newcastle United កីឡាករ Sean Longstaff ក្នុងទីផ្សារដោះដូរខែមករានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Michael Carrick និង  លោក Ole Gunnar Solkjaer
លោក Michael Carrick និង  លោក Ole Gunnar Solkjaer

Man UTD បច្ចុប្បន្នកំពុងជួបបញ្ហានៅតំបន់បម្រើ ដោយសារខ្សែបម្រើឆ្នើម២រូបរួមមានកីឡាករ Paul Pogba និង Scott Mc Tominay កំពុងរបួស ដូច្នេះតំបន់កណ្ដាលក្នុងក្រុមត្រូវរ៉ាប់រងដោយ កីឡាករ Nemanja Matic, Fred, James Garner និង Andreas Pereira។

ទន្ទឹមនឹងនេះ Matic ត្រូវបានគេរាយការណ៍ថា ចង់ចាកចេញពីទឹកដី Old Trafford បន្ទាប់ពីទទួលបានចំណាប់អារម្មណ៍ពីក្លិប AC Milan និង Inter Milan ខណៈខ្សែបម្រើសញ្ជាតិប្រេស៊ីល​ Fred និង Pereira ហាក់បង្ហាញទម្រង់លេងល្អមិនទៀងទាត់នោះទេនៅរដូវកាលនេះ។

  កីឡាករ Sean Longstaff
  កីឡាករ Sean Longstaff

យ៉ាងណាមិញក្រោយមើលឃើញពីចន្លោះខ្វះខាត លោក Carrick ជឿជាក់ថាកីឡាករ Longstaff អាចជាបេក្ខភាពដ៏ស័ក្ដិសមក្នុងការមកប៉ះប៉ូវតំបន់បម្រើក្នុងក្រុមបាន នេះបើយោងតាមរបាយការណ៍របស់កាសែត Manchester Evening News។

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបានក្លិប Newcastle តម្លើងឲ្យមកលេងក្នុងឈុតធំកាលពីដើមឆ្នាំ2019 ដោយរូបគេបង្ហាញខ្លួនឲ្យក្រុមសារិកាព្រៃបាន២៧ប្រកួត ស៊ុតបញ្ចូលទីបាន២គ្រាប់និង Assist បាន២ដង។

  កីឡាករ Sean Longstaff
  កីឡាករ Sean Longstaff

គួរឲ្យដឹងដែរថា​ កាលពីទីផ្សារដោះដូររដូវក្ដៅកន្លងទៅ Man UTD ធ្លាប់ដាក់សំណើដេញថ្លៃយក Longstaff ម្ដងរួចទៅហើយ ដោយកាលនោះក្លិប Newcastle ទាមទារ៥០លានផោនសម្រាប់កីឡាករវ័យ២២ឆ្នាំ៕

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T