កំពង់ចាមៈយ៉ាងហោចណាស់ មានមនុស្សម្នាក់បាន ស្លាប់នៅស្រុកស្ទឹងត្រង់ និងរលំផ្ទះ ចំនួន១០ខ្នង១ខ្នងទៀត របើកដំបូល និងរលំសាលារៀន ភាសារ១ខ្នង ផងដែរ នៅស្រុកត្បូងឃ្មុំ ដែលហេតុការណ៍នេះ បានកើតឡើងកាល ពីយប់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣ខណៈមានភ្លៀងធ្លាក់មួយមេ ដែលជាភ្លៀងលើកដំបូង សម្រាប់ខេត្តកំពង់ចាម នារដូវវស្សាឆ្នាំថ្មី។

លោក វរសេនីយ៍ឯក ហេង សម្បត្តិ ស្នងការរងទទួលផែនសេនាធិការ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា ក្រោយពីមេឃបាន ធ្លាក់ភ្លៀង មួយមេធំនាយប់ថ្ងៃទី១៥ ខែមិនា នេះ ដោយមាន ផ្គរ លាយជាមួយ ខ្យល់បោក បក់ខ្លាំង បានបណ្តាលឲ្យរលំដើមខ្នុរសង្កត់ចំបុរសម្នាក់ស្លាប់ ខណៈបុរសនោះជិះ ម៉ូតូឆ្លងកាត់ផ្លូវ លំស្ថិតក្នុង ភូមិអូរប្រាំទី២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។

ជនរងគ្រោះមានឈ្មោះ ផែន ណាត ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុង ភូមិកើហេតុ ។ ដោយឡែក យប់ដដែលនោះ នៅឯស្រុកត្បូងឃ្មុំ លោក ស្នងការរង បានឲ្យដឹងផងដែរថា ស្ថិតក្នុងឃុំជីគរ រលំផ្ទះចំនួន៦ខ្នង និងរបើកដំបូល១ខ្នង និងឃុំជីរោទី១ មានរលំផ្ទះចំនួន៤ខ្នង និងរលំសាលារៀនភាសាររបស់អង្គការ១ខ្នង។

លោក ស្នងការរង បានបញ្ជាក់ផងដែរថា នៅឯស្រុកស្ទឹងត្រង់ មិនមានរលំផ្ទះនោះទេ គឺមានតែរលំដើមខ្នុរ សង្កត់ស្លាប់ មនុស្សម្នាក់តែប៉ុណ្ណោះ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]