សោកស្ដាយណាស់! ក្រោយពិនិត្យរួច Harry Kane ត្រូវសម្រាកពីទីលានរយៈពេល…..

//s5.kh1.co/c2/c202466c0e3e3484fc2eed8a4bc5469af9b01f31.jpg
កីទ្បា

 ០៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ កម្លាំងសំខាន់របស់លោក Jose Mourinho កីឡាករខ្សែប្រយុទ្ធ Harry Kane នឹងត្រូវឃ្លាតចេញពីទីលានរយៈពេលពី៤ទៅ៦សប្ដាហ៍ ក្រោយមានបញ្ហារបួសរសៃពួរភ្លៅកំឡុងការប្រកួតដែល Spurs ចាញ់ Southampton ១-០ កាលពីថ្ងៃពុធកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Kane ផ្លាស់ប្ដូរចេញ
កីឡាករ Harry Kane ផ្លាស់ប្ដូរចេញ

ប្រធានក្រុមរបស់ Spurs ត្រូវបានផ្លាស់ប្ដូរចេញក្នុងការប្រកួតនៅនាទីទី៧៥ បន្ទាប់ពីមានរបួស ក្រោយប៉ះទង្គិចជាមួយកីឡាកររបស់ Southampton។ ក្រោយការស្កេនរបួសនោះរួចហើយ Kane ត្រូវសម្រាកពីទីលានរយៈពេលចន្លោះពី៤ទៅ៦សប្ដាហ៍ ប៉ុន្តែក្រុមការងារគ្រូពេទ្យនៅតែបន្តតាមដានរបួសរបស់ Kane បន្តទៀត។

កីឡាករ Harry Kane
កីឡាករ Harry Kane

អវត្តមានរបស់ Kane អាចនឹងធ្វើឲ្យលោក Jose Mourinho ឈឺក្បាលនៅតំបន់ប្រយុទ្ធរបស់ Spurs ខណៈខ្សែប្រយុទ្ធឆ្នើមមួយរូបទៀត Son Heung-min នៅបន្តជាប់ពិន័យ១ប្រកួតទៀត បន្ទាប់ពីទទួលបានកាតក្រហមកំឡុងការប្រកួតជាមួយ Chelsea។

គួរឲ្យដឹងដែរថា ប្រកួតបន្ទាប់របស់ Spurs នឹងត្រូវជួបជាមួយម្ចាស់ផ្ទះ Middlesbrough នៅថ្ងៃអាទិត្យ ទី០៥ ក្នុងពានរង្វាន់ FA Cup មុននឹងបន្តមកប៉ះក្រុមមិនដែលចាញ់ Liverpool នៅថ្ងៃទី១១ ក្នុងក្របខណ្ឌ Premier League៕

ប្រភពTheSun

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T