ដឹងទេ តើ​អវកាសយានិកនៅស្ថានីយ៍អវកាសអន្តរជាតិ​ ចូលឆ្នាំថ្មីនៅពេលណា?

//s5.kh1.co/f3/f360d7036dabc2f5a6daf9812d3a9449c0f5e4f6.jpg
បច្ចេកវិទ្យា

 ០៣-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ យើងបានឈានជើងចូលឆ្នាំ ២០២០ប៉ុន្មានថ្ងៃមុន ហើយក៏បានប្តូរប្រតិទិនថ្មីដែរ។ ឆ្នាំថ្មីត្រូវបានប្រារព្ធដោយភាពរីករាយនៅទូទាំងពិភពលោក។ បើទោះបីអ្នកប្រហែលជា​មិនបានអបអរខ្លួនឯង តែយ៉ាងហោចណាស់អ្នកក៏ប្រហែលជាបានឃើញការប្រារព្ធពិធីមួយចំនួននៅលើបណ្តាញសង្គម Facebook និង Instagram ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រសិនបើអ្នកកំពុងអបអរបុណ្យណូអែលនៅស្ថានីយ៍អវកាសអន្តរជាតិ គឺថាអ្វីៗនឹង​ច្របូកច្របល់បន្តិចហើយ។ ដំបូងបង្អស់ យាន​អវកាស​តម្លៃ១៥០ពាន់លានដុល្លារ ​នឹងដឹងអ្នកធ្វើដំណើរជុំវិញភពផែនដីរបស់យើងក្នុងរយៈពេលប្រមាណ៩០ នាទី។

​សារមួយពីគណនីផ្លូវការរបស់ ISS អាចឱ្យយើងដឹង​ពេលអវកាសយានិកកំពុងចាប់ផ្តើមរាប់ថយក្រោយចូលទៅកាន់ឆ្នាំថ្មី។ ការធ្វើដំណើរក្នុងល្បឿន៨ គីឡូម៉ែត្រក្នុងមួយវិនាទីនៅក្នុងយាន​មិនមានន័យថារយៈពេល​នៃវ័យនោះទេ ហើយអវកាសយានិកទាំងអស់ក៏នឹងត្រូវអបអរសាទរឆ្នាំថ្មីយោងទៅតាមពេលវេលាដែរ។

អវកាសយានិកកំពុងអបអរឆ្លងចូលឆ្នាំថ្មី
អវកាសយានិកកំពុងអបអរឆ្លងចូលឆ្នាំថ្មី

​៣​​ ២ ១… #រីករាយឆ្នាំថ្មី! ជាធម្មតាយើងអបអរសារដោយការធ្វើដំណើរកម្សាន្ត ប៉ុន្តែឆ្នាំថ្មីនេះយើងរាប់ថយក្រោយមកវិញដើម្បីឈានជើងចូលឆ្នាំថ្មីគឺឆ្នាំ២០២០។ ស្ថានីយ៍អវកាសអន្ដរជាតិកំពុងដំណើរការយោងទៅតាមម៉ោងសកល (GMT) ​។

ជាមួយនឹងការបញ្ចប់នៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី និងការឈប់សម្រាកថ្ងៃបុណ្យណូអែល ជីវិតនៅឯស្ថានីយ៍អវកាសអន្តរជាតិបានវិលមករកភាពធម្មតាវិញហើយ។ ការងារនឹងបន្ត បន្ទាប់ពីការ​លំហែកាយរបស់​អវកាសយានិក។

​សូមរង់ចាំទស្សនា​ថាតើអ្នកស្រាវជ្រាវនៅ ISS នឹងធ្វើការរកឃើញអ្វីថ្មីនៅឆ្នាំក្រោយ៕

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T