សើចរឹងពោះ! ឃើញតែគេត្រូល អ៊ីណូ ពេញហ្វេសប៊ុកចឹងទេ តែចរិតពិតលោកខាងក្រៅឡើង Cute (មានវីដេអូ)

//s5.kh1.co/28/28060d4652c840fcd73d2f64a68953ab739c27ae.jpg
តារា & កម្សាន្ដ

 ០៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា ថ្មីៗនេះលោក អ៊ីណូ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ទទួលការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម ក្រោយមានមហាជនមួយចំនួន យករូបនៅលើឆាករបស់លោកក្នុងកម្មវិធីប្រគំតន្ត្រីមួយកន្លែង យកមកត្រូល និងមានការចែករំលែកតៗគ្នានៅលើបណ្តាញសង្គម យ៉ាងច្រើនរាប់ពាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែព្រឹកមិញ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញការបង្ហោះវីដេអូឃ្លីបមួយ នៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់កញ្ញា ទេព បូព្រឹក្ស បង្ហាញពីការញ៉ាំអាហារជាមួយនាង និងលោក អ៊ីណូ ។

ក្នុងនោះដែរ ផ្អែកលើវីដេអូឃ្លីបនេះដែរ មហាជនកាន់តែផ្ទុះសំណើច និងកាយវិការរបស់លោក អ៊ីណូ នៅខាងក្រៅ ព្រោះថារូបលោកមិនត្រឹមតែគួរឲ្យចាប់អារម្មណ៍ និងកំប្លែងនៅលើឆាកនោះទេ តែចំណែកចរិតពិតនៅខាងក្រៅរបស់លោក ក៏ Cute មិនណយនោះដែរ។

ទោះជាយ៉ាងណាក្តី សម្រាប់វីដេអូឃ្លីបដែលទើបតែបង្ហោះនេះ លោក អ៊ីណូ កាន់តែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនមួយកម្រិតទៀត ព្រោះថាលោកពិតកំប្លែងខ្លាំងមែនទែន ជាមួយ វីដេអូឃ្លីបជាមួយកញ្ញា ទេព បូព្រឹក្សលើកនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
អ៊ីណូ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T