Giggs ប្រាប់ឲ្យ Man UTD គួរតែលក់ម្នាក់នេះចេញ!

//s5.kh1.co/1e/1e1d8e133b7d8b5484379287acb21d062ca0b840.jpg
កីទ្បា

 ០៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ វីរបុរសក្លិបបិសាចក្រហម Manchester United លោក Ryan Giggs ចង់ឲ្យអតីតក្លិបរបស់ខ្លួនលក់ ខ្សែបម្រើវ័យ២៦ឆ្នាំ កីឡាករ​ Paul Pogba

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អនាគតរបស់ Pogba ជាមួយនឹង United ហាក់មានភាពមិនច្បាស់លាស់ ស្របពេលដែលភ្នាក់ងាររបស់រូបគេលោក Mino Raiola តែងតែព្យាយាមជំរុញឲ្យជម្រើសជាតិបារាំងរូបនេះ ចាកចេញពីទឹកដី Old Trafford។

  កីឡាករ​ Paul Pogba
  កីឡាករ​ Paul Pogba

ជាមួយគ្នានេះដែរ ខ្សែបម្រើស្លាបជើងចាស់លោក Giggs បានឲ្យយោបល់ថា Man UTD គួរតែបោះបង់គំនិតរក្សាទុកខ្សែបម្រើដែលកំពុងត្រៀមវះកាត់របួសក.ជើងរូបនេះ។

ក្រោយត្រូវបានសួរថា រំពឹងចង់ឃើញ Pogba នៅរដូវកាលក្រោយទេ? គ្រូបង្វឹកជម្រើសជាតិវេលឆ្លើយទៅវិញមួយម៉ាត់យ៉ាងខ្លីថា៖

លោក Ryan Giggs
លោក Ryan Giggs

"ទេ! អត់ចង់ទេ។"

ចម្លើយរបស់ Giggs

Giggs ក៏បានបន្ថែមទៀតថា៖

"ខ្ញុំពិតជាមានអារ្មណ៍អាណិតចំពោះ Ole ដែលគាត់តែងតែឆ្លើយសំណួរទាក់ទងនឹង Pogba ជាបន្តបន្ទាប់។ អាចនិយាយបានថាខណៈពេលនេះ United កំពុងស្ថិតក្នុងដំណើរមួយល្អដោយគ្មានគាត់ (Pogba)៕"

Giggs រៀបរាប់បន្ត

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T