ហ៊ានណាស់ MVរបស់ ទូច ស្រីល័ក្ខ លើកនេះ ញាក់សាច់! (មានវីដេអូ)

//s5.kh1.co/b3/b3f17da86c97edb557a679ad8d2f5d16da1cf2f7.jpg
តារា & កម្សាន្ដ

 ០៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារាសម្ដែង និងតារាចម្រៀង និយមភាពស៊ិចស៊ី បានបាត់មុខមួយរយៈធំ ដោយសម្ងំបំពេញតួនាទីជាភរិយាដ៏ល្អ មើលថៃផ្ទះសម្បែង ព្រមទាំងកូនប្រុសមានមុខមាត់គួរឲ្យខ្នាញ់ មួយរូបផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែមួយរយៈចុងក្រោយនេះ តារារូបនេះ បានវិលត្រឡប់ប្រឡូកក្នុងវិស័យសិល្បៈសារជាថ្មី ដោយកាន់តែមានចំណីអារម្មណ៍ប្លែកជាងមុន តាមរយៈបទចម្រៀងបែបOriginal Song មានការតែងនិពន្ធឡើង ដោយខ្លួននាងផ្ទាល់តែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ ទូច ស្រីល័ក្ខ បានបង្ហោះវីដេអូបទចម្រៀងថ្មីមួយ មានចំណងជើងថា « ទៅចុះឈឺប៉ុណ្ណឹងបានហើយ» ស្ដាប់ទៅមានទំនុកភ្លេងពិរោះ អន្លង់អន្លោចខ្លាំងណាស់។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ថាបទចម្រៀងទៅពិរោះ តែបើបានមើលMvវិញ រឹតតែប្លែកភ្នែក ដោយមានការសម្ដែងឡើង មានឈុតឱបរឹតគ្នា ស៊ិចស៊ីស៊ីអារម្មណ៍សាហាវ មិនចាញ់បរទេសទេ។

ដោយឡែក សម្រាប់បទថ្មីនេះដែរ ហាក់ដូជជា មានការគាំទ្រពី សំណាក់ហ្វេនៗយ៉ាងខ្លាំង និងធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យសិល្បៈរបស់ ទូច ស្រីល័ក្ខ

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ និងតួប្រុស
ទូច ស្រីល័ក្ខ និងតួប្រុស
ទូច ស្រីល័ក្ខ ក្នុងបទចម្រៀង
ទូច ស្រីល័ក្ខ ក្នុងបទចម្រៀង
ទូច ស្រីល័ក្ខ ក្នុងបទចម្រៀង
ទូច ស្រីល័ក្ខ ក្នុងបទចម្រៀង
ទូច ស្រីល័ក្ខ ក្នុងបទចម្រៀង
ទូច ស្រីល័ក្ខ ក្នុងបទចម្រៀង
ទូច ស្រីល័ក្ខ និងតួប្រុស ក្នុងបទចម្រៀង
ទូច ស្រីល័ក្ខ និងតួប្រុស ក្នុងបទចម្រៀង
ទូច ស្រីល័ក្ខ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T