ក្រោយដឹងក្លិបយក្សអេស្ប៉ាញមួយចង់បានភ្លាម Dortmund ទារតម្លៃខ្លួនជួរមុខរបស់ខ្លួនដល់ទៅ…..

//s5.kh1.co/8b/8baaaa9eb00b52acb0e798cc3cfb80101e0b0d1f.jpg
កីទ្បា

 ០៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អាល្លឺម៉ង់៖ ក្លិប Borussia Dortmund បានដាក់តម្លៃខ្លួន ៤០លានអឺរ៉ូ សម្រាប់ក្លិបណាដែលចង់បានកីឡាកររបស់ខ្លួន Paco Alcacer នេះបើតាមសេចក្ដីរាយការណ៍។ ការដាក់តម្លៃខ្លួនបែបនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មានលេចឭមកថា Atletico Madrid បានចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Paco Alcacer
កីឡាករ Paco Alcacer

បើតាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ Bild គឺក្លិប Dortmund បានដាក់តម្លៃខ្លួន ៤០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធអេស្ប៉ាញនេះ មិនមែនតែសម្រាប់តែ Atletico Madrid នោះទេ គឺសម្រាប់បណ្ដាក្លិបទាំងអស់។ Dortmund បានចំណាយប្រាក់ត្រឹមតែ ៣០លានអឺរ៉ូប៉ុណ្ណោះដើម្បីទិញ Alacacer ពីក្លិបអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០១៩ ខណៈក្លិបជើងឯករងអាល្លឺម៉ង់រដូវកាលមុនចង់បញ្ចេញកីឡាកររូបនេះដោយទទួលបានប្រាក់ចំណេញត្រឡប់មកវិញ។

Alcacer បានបញ្ជាក់យ៉ាងច្បាស់ថាគេចង់ចាកចេញពី Dortmund នៅទីផ្សារខែមករានេះ ក្រោយការមកដល់របស់ខ្សែប្រយុទ្ធកំពុងទទួលការចាប់អារម្មណ៍ Erling Bruat Haaland។ ជាមួយគ្នានេះ ក៏មានដំណឺងមកថា Alcacer ចង់ត្រឡប់ទៅលេងនៅក្របខណ្ឌ La Liga វិញ។

កីឡាករ Paco Alcacer
កីឡាករ Paco Alcacer

ក្រៅពី Paco Alcacer របស់ Borussia Dortmund អ្នកចាត់ការទូទៅ Atletico Madrid លោក Diego Simeone ក៏ចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធរបស់ក្លិបអ្នកមានបារាំង Paris Saint-Germain កីឡាករ Edinson Cavani ផងដែរ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T