Arteta ថាគាត់មិនដែលគិតចង់លក់ខ្សែប្រយុទ្ធជួរមុខម្នាក់នេះទេ និងទទូចចង់ឲ្យរូបគេបន្តនៅ Arsenal

//s5.kh1.co/bf/bfaf9b732e377ef8b5a39805fbfa77d0ec034f78.png
កីទ្បា

 ០៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅថ្មីរបស់ក្រុមកាំភ្លើងធំ​ Arsenal លោក Mikel Arteta បាននិយាយថាលោកមិនដែលមានគំនិតលក់ខ្សែប្រយុទ្ធជួរមុខកីឡាករ Pierre Emerick-Aubameyang នោះទេ និងចង់ឲ្យជម្រើសជាតិហ្កាបុងរូបនេះបន្តនៅជាមួយក្លិប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Pierre Emerick-Aubameyang
  កីឡាករ Pierre Emerick-Aubameyang

បើយោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា បច្ចុប្បន្ន Aubameyang កំពុងត្រូវបានក្លិបអធិរាជស Real Madrid ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្លិបជើងឯក Champions League ១៣សម័យមួយនេះ ត្រៀមផ្ដល់កីឡាករបូករួមជាមួយនឹងលុយមួយចំនួនក្នុងកិច្ចព្រមព្រៀងដេញថ្លៃយករូបគេ។

ក្រោយត្រូវបានសួរថាតើ Arsenal អាចនឹងលក់ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំនៅខែមករានេះទេ? លោក Arteta បានឆ្លើយទៅវិញយ៉ាងខ្លីថា៖

លោក Arteta
លោក Arteta

"ខ្ញុំមិនដែលសូម្បីតែគិតពីលទ្ធភាពក្នុងការលក់ Aubameyang ព្រោះខ្ញុំចង់ឲ្យគាត់បន្តនៅទីនេះ។"

ចម្លើយរបស់លោក Arteta
  កីឡាករ Pierre Emerick-Aubameyang
  កីឡាករ Pierre Emerick-Aubameyang

គួរឲ្យដឹងដែរថា Arsenal បានទិញយកជម្រើសជាតិហ្កាបុងរូបនេះពីក្លិប Borussia Dortmund កាលពីដើមឆ្នាំ២០១៨។ រយៈពេល១ឆ្នាំនៅកីឡដ្ឋាន Emirate រូបគេបង្ហាញខ្លួនបាន៩០ប្រកួត ស៊ុតបញ្ចូលទីបាន៥៦គ្រាប់ និង​ Assist បាន១៣ដង៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T