ចំនួនកុមារដែលកើតចំថ្ងៃទី១ មករា ២០២០ ចូលឆ្នាំសកល ហើយប្រទេសណា មានកុមារកើតច្រើនជាងគេបំផុត

//s5.kh1.co/b6/b6a290bcb6b450dbcac53cfa31545da9d76a216a.jpg
សង្គម

 ០៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនកុមារនៅលើពិភពលោក មានការកើនឡើងឥតឈប់ឈរ ហើយបើយោងតាមការឲ្យដឹងពីអង្គការពិភពលោក UNICEF  គ្រាន់តែនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២០ មានចំនួនទារកកើនឡើង គួរឲ្យគត់សម្គាល់ ដល់ទៅជិត ៤០០,០០០ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំនួនពាក់កណ្ដាលនៃចំនួនសរុប (៣៩២,០៧៨) ត្រូវបានគេប៉ានស្មានថាមកពីប្រទេសចំនួន ៨ ដែលមានប្រទេសឥណ្ឌាឈរនៅលំដាប់ទីមួយជាប្រទេសដែលមានកុមារកើតច្រើនជាងគេនៅថ្ងៃទី ១ មករា នេះ​គឺចំនួន ៦៧,៣៨៥ នាក់ ចិនមាន (៤៦,២៩៩) នីហ្សេរីយ៉ា (២៦,០៣៩) ប៉ាគីស្ថាន (១៦,៧៨៧) ឥណ្ឌូណេស៊ី (១៣,០២០) សហរដ្ឋអាមេរិក (១០,៤៥២) សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (១០,២៤៧) និងអេត្យូពី (៨៤៩៣)

នៅក្នុងឆ្នាំ ២០២៧ ខាងមុខគេរំពឹងថា ប្រទេសឥណ្ឌានឹងវ៉ាដាច់ប្រទេសចិន ក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើលោក ដែលសព្វថ្ងៃប្រជាជនចិនសរុបមានចំនួន ១.៤៣ ពាន់លាននាក់ ចំណែកឯប្រទេសឥណ្ឌាមាន ១.៣៧ ពាន់លាននាក់ នេះបើគិតត្រឹមឆ្នាំ ២០១៩។

កុមារ
កុមារ

អង្គការ UNICEF បានឲ្យដឹងទៀតថា ប្រទេសឥណ្ឌា នឹងបន្ថែមចំនួនប្រជាជនប្រហែល ២៧៣ លាននាក់ទៀតនៅចន្លោះឆ្នាំ ២០១៩ ដល់ ២០៥០ ខាងមុខ។ ខណៈចំនួនប្រជាជននីហ្សេរីយ៉ាត្រូវបានគេព្យាករថាក៏នឹងកើនឡើង ២០០ លាននាក់ទៀតដែរ ហើយប្រទេសទាំងពីរនេះអាចមានចំនួន ២៣ ភាគរយនៃចំនួនប្រជាជនលើពិភពលោកទាំងអស់ បើគិតដល់ឆ្នាំ ២០៥០ ខាងមុខ។

កុមារ
កុមារ

ទន្ទឹមនឹងមានកំណើនកើនច្រើនជារៀងរាល់ថ្ងៃបែនេះយ៉ាងណាក៏ដោយ នេះបើគិតក្នុងឆ្នាំ ២០១៨ កន្លងទៅមានកុមារជាង ២.៥ លាននាក់បានស្លាប់ត្រឹមតែរយៈពេលមួយខែ នៃកំណើតដំបូងរបស់ពួកគេប៉ុណ្ណោះ។ ក្នុងចំណោមកុមារដែលស្លាប់ភាគច្រើន ជាកុមារដែលកើតមិនគ្រប់ខែ  និងជាកុមារដែលមានជំងឺ Sepsis ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T