«ហ៊្រ្វូតាទី» ស្ករគ្រាប់រសជាតិថ្មី ស្នាដៃផលិតរបស់កូនខ្មែរ បានចេញលក់ជាផ្លូវការហើយ!

//s5.kh1.co/9b/9bbf480c40b6e133cc2a42d78aec545ebc56c224.jpg
សង្គម

 ០៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ នេះជាសម្មិទ្ធផលថ្មីមួយទៀតរបស់ក្រុមហ៊ុន អេប្រាធីហ៊្វូដ (ខេមបូឌា) ដែលជាក្រុមហ៊ុនផលិតស្ករគ្រាប់តាមស្តង់ដារអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុនដើមមកពីសហរដ្ឋអាមេរិក ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនបានសម្រេចដាក់លក់ជាផ្លូវការនូវស្ករគ្រាប់ដែលមានឈ្មោះថា “ហ៊្រ្វូតាទី” ដែលផ្តោតទៅលើរសជាតិផ្លែឈើក្នុងស្រុក ចំនួន៣ប្រភេទរួមមាន រសជាតិផ្លែព្រីង រសជាតិស្វាយ-អំបិល និងរសជាតិអម្ពិល-ហឹរ។ គ្រប់ផលិតផលរបស់ក្រុមហ៊ុនទទួលបានស្តង់ដាសុវត្ថិភាព និងគុណភាពម្ហូបអាហារអន្តរជាតិដូចជា​ GMP, HACCP, BRC, HALAL និងស្តង់ដារជាច្រើនទៀតដើម្បីធានា និងផ្តល់នូវទំនុកចិត្តជូនដល់អតិថិជន។

  ផលិតផលក្នុងស្រុក ស្ករគ្រាប់ថ្មី ម៉ាកហ៊្រ្វូតាទី
  ផលិតផលក្នុងស្រុក ស្ករគ្រាប់ថ្មី ម៉ាកហ៊្រ្វូតាទី
  ផលិតផលក្នុងស្រុក ស្ករគ្រាប់ថ្មី ម៉ាកហ៊្រ្វូតាទី
  ផលិតផលក្នុងស្រុក ស្ករគ្រាប់ថ្មី ម៉ាកហ៊្រ្វូតាទី

ដោយមើលឃើញពីសក្កតានុពលនៃការទទួលទានផ្លែឈើ និងការលើកស្ទួយផលិតផលក្នុងស្រុក ស្ករគ្រាប់ថ្មី ម៉ាកហ៊្រ្វូតាទីនេះ ត្រូវបានស្រាវជ្រាវឡើងដោយការធ្វើតេស្តសាកល្បងអស់រយៈពេលជាច្រើនខែ ពាក់ព័ន្ធទៅនឹងរសជាតិផ្លែឈើ វត្ថុធាតុដើម និងគុណភាពក្នុងការរក្សាទុក ដែលការផលិតឡើងសុទ្ធសឹងតែជាស្នាដៃរបស់កូនខ្មែរសុទ្ធសាធ ដោយផ្តោតសំខាន់ទៅលើសុវត្ថិភាពក្នុងការបរិភោគ គុណភាព និងចំណង់ចំណូលចិត្តក្នុងការទទួលទានរបស់ប្រជាជនខ្មែរ។

  ផលិតផលក្នុងស្រុក ស្ករគ្រាប់ថ្មី ម៉ាកហ៊្រ្វូតាទី
  ផលិតផលក្នុងស្រុក ស្ករគ្រាប់ថ្មី ម៉ាកហ៊្រ្វូតាទី

លោក អរុណ ចនសុន ដែលជានាយកគ្រប់គ្រងក្រុមហ៊ុនបានមានប្រសាសន៍ថា៖

«លោកពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិកដែលបង្កើតនូវផលិតផលស្ករគ្រាប់រសជាតិថ្មីប្រកបដោយភាពជោគជ័យ ដើម្បីឲ្យអ្នកទទួលទានទទួលបាន បទពិសោធន៍នៃការញ៉ាំដ៏រីករាយ»។

សម្តីរបស់លោក អរុណ ចនសុន 

លោកសង្ឃឹមថាប្រជាជនខ្មែរនឹងងាកមកគាំទ្រផលិតផលស្ករគ្រាប់ដែលផលិតនៅក្នុងស្រុកកាន់តែច្រើន។

ចំពោះស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិព្រីង គឺមានលក្ខណៈពិសេស និងប្លែកមិនធ្លាប់មានពីមុនមក ដោយយើងធ្លាប់តែបរិភោគក្នុងទម្រង់ជាផ្លែឈើស្រស់ តែពេលនេះយើងអាចបង្កើតស្ករគ្រាប់រសជាតិផ្លែព្រីង ដែលអាចញ៉ាំបានគ្រប់រដូវកាល។ ស្ករគ្រាប់ ហ៊្រ្វូតាទី ព្រីងនេះ គឺមានរសជាតិជូរផ្អែម និងមានក្លិនយ៉ាងប្រហើររបស់ផ្លែព្រីងស្រស់ៗ​។

  ស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិព្រីង 
  ស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិព្រីង 

ចំណែកស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ ស្វាយ-អំបិល វិញ ក៏មានលក្ខណៈប្លែកផងដែរ ព្រោះវាជាផលិតផលច្នៃប្រឌិតពីការនិយមបរិភោគស្វាយខ្ចីជាមួយនឹងអំបិលទៅជាស្ករគ្រាប់ ដែលអាចញ៉ាំបានគ្រប់ពេលវេលា។ ក៏ដូចគ្នាដែរ ស្ករគ្រាប់ហ៊្រ្វូតាទី ស្វាយ-អំបិល នេះ មានរសជាតិជូរផ្អែម និងប្រៃតិចៗរួមផ្សំជាមួយនឹងក្លិនផ្លែស្វាយខ្ចីយ៉ាងក្រអូបគួរឲ្យចង់ញ៉ាំសក្តិសមសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ជូរ។

  ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ ស្វាយ-អំបិល 
  ស្ករគ្រាប់ ហ៊្រ្វូតាទី រសជាតិ ស្វាយ-អំបិល 

បន្ថែមពីនេះទៀតស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិអម្ពិលហឹរ ក៏មានរសជាតិអស្ចារ្យមិនចាញ់រសជាតិដទៃទៀតដែរ គឺវាផ្សំឡើងពីផ្លែអម្ពិលទុំលាយជាមួយម្ទេស ដែលមានរសជាតិជូរផ្អែម និងហឹរតិចៗឆ្ងាញ់គួរឲ្យចង់ទទួលទាន។

  ស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិអម្ពិលហឹរ
  ស្ករគ្រាប់ហ៊្រ្វូតាទី រសជាតិអម្ពិលហឹរ

ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ៊្វូដ (ខេមបូឌា) បានធ្វើការដាក់លក់ជាផ្លូវការនូវផលិតផលថ្មីនេះក្នុងគោលបំណងលើកស្ទួយផលិតផលក្នុងស្រុក និងពង្រីកទីផ្សារបន្ថែមឲ្យកាន់តែទូលំទូលាយ។ អតិថិជនអាចធ្វើការស្វែងរកទិញ និងសាកល្បងរសជាតិថ្មីនៃស្ករគ្រាប់ ហ៊្រ្វូតាទី នេះ បានយ៉ាងងាយស្រួលនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។

សូមសាកល្បងទទួលទានស្ករគ្រាប់ ដែលមានរសជាតិថ្មី និងប្លែកទាំងនេះ ដើម្បីលើកស្ទួយផលិតផលដែលផលិតក្នុងស្រុក ជួយបង្កើនការងារក្នុងស្រុក និងកាត់បន្ថយការនាំចូល។ សូមទំនាក់ទំនងមក 087 300 040 ដើម្បីទទួលបានព័ត៌មានបន្ថែមពីផលិតផលរបស់ អេប្រាធីហ៊្វូដ

  ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ៊្វូដ (ខេមបូឌា)
  ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ៊្វូដ (ខេមបូឌា)
  ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ៊្វូដ (ខេមបូឌា)
  ក្រុមហ៊ុនផលិតស្ករគ្រាប់ អេប្រាធីហ៊្វូដ (ខេមបូឌា)
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T